(VOVworld) - ក្នុងរយៈពេល២ថ្ងៃទី៣០ កញ្ញា និងទី១ តុលា នាយករដ្ឋមន្រ្តីវៀត
ណាមបានអញ្ជើញធ្វើអធិបតីសម័យប្រជុំជាប្រចាំរបស់រដ្ឋាភិបាល សំដៅផ្ដល់
យោ បល់វាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកញ្ញានិងក្នុងរយៈពេល៩ខែ
កន្លងទៅ ហើយឯកភាពលើវិធានការបញ្ជាណែនាំខឿនសេដ្ឋកិច្ចក្នុងប៉ុន្មានខែចុង
ឆ្នាំ។ តាមរបាយការណ៍នៅសម័យប្រជុំលើកនេះ ក្នុងរយៈពេល៩ខែកន្លងទៅម៉ាក្រូ
សេដ្ឋកិច្ចវៀតណាមមានស្ថិរភាព សន្ទស្សន៍ប្រើប្រាស់ក្នុងរយៈពេល៩ខែកន្លងទៅ ត្រឹមកើន០,៧៤%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញតែប៉ុណ្ណោះ។ការនាំ
ចេញរក្សាបានល្បឿនកំណើន សន្ទន្សន៍ GDP ក្នុងរយៈពេល៩ខែដើមឆ្នាំបានកើន
ឡើង ៦,៥% ដែលជាកំរិតខ្ពស់បំផុតក្នុងអំឡុង៤ឆ្នាំមក។គោលនយោបាយសន្តិសុខ
សង្គមនានាត្រូវបានធានា សណ្ដាប់ធ្នាប់សង្គមត្រូវបានរក្សារឹងមាំ គ្រោះថ្នាក់
ចរាចរណ៍ត្រូវបានកាត់បន្ថយ៕