រដ្ឋាភិបាលវៀតណាមសកម្មជួយឧបត្ថម្ភសំរាប់អង្គភាពអាជីវកម្មចាប់ផ្ដើមអាជីព

រដ្ឋាភិបាលវៀតណាមសកម្មជួយឧបត្ថម្ភសំរាប់អង្គភាពអាជីវកម្មចាប់ផ្ដើមអាជីព - ảnh 1
ជំនួបសំណេះសំណាលរវាងឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ជាមួយតំណាងសហគមន៍
អង្គភាពអាជីវកម្មចាប់ផ្ដើមអាជីពវៀតណាម

(VOVworld) - នារសៀលថ្ងៃទី១២ សីហា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu
Duc Damបានមានជំនួបសំណេះសំណាលជាមួយសហគមន៍អង្គភាពអាជីវកម្មចាប់
ផ្ដើមអាជីពដើម្បីវាយតំលៃអំពីយន្តការ ស្វែងរកដំណោះស្រាយ បង្កលក្ខណៈជួយ
ឧបត្ថម្ភសហគមន៍អង្គភាពអាជីវកម្មនេះអភិវឌ្ឍន៍។លោក Vu Duc Dam បានអះអាង
ថា រដ្ឋាភិបាលបានឃើញរាល់កំហិត ការជំពាក់ជំពិនអំពីគោល នយោបាយច្បាប់
យន្តការជួយឧបត្ថម្ភអង្គភាពអាជីវកម្មចាប់ផ្ដើមអាជីព ហើយ កំពុងសកម្មស្វែងរក
ដំណោះស្រាយសមស្រប។ជាក់ស្ដែងគឺ ច្រកទ្វារព័ត៌មាន អេឡិចត្រូនិករដ្ឋាភិបាល
កំពុងត្រួតពិនិត្យបើកប្រអប់សំបុត្រដើម្បីដោះស្រាយ ចម្ងល់របស់សហគមន៍អង្គ
ភាពអាជីវកម្មអំពីយន្តការ គោលនយោបាយ ច្បាប់ក្នុង ការធ្វើអាជីវកម្មនិងវិនិ
យោគ។ក្រសួងហិរញ្ញវត្ថុកំពុងស្វែងរកដំណោះស្រាយរៀបចំប្រភពទុក មូលនិធិ
ជួយឧបត្ថម្ភសំរាប់អង្គភាពអាជីវកម្មចាប់ផ្ដើមអាជីព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ