រដ្ឋាភិបាលវៀតណាមសាទរ Samsung បើកទូលាយការវិនិយោគនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១៤ ខែមិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung នៅវៀតណាម។

រដ្ឋាភិបាលវៀតណាមសាទរ Samsung បើកទូលាយការវិនិយោគនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung នៅវៀតណាម 

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាង ថា: នាពេលខាងមុខ នឹងបន្តគាំទ្រក្រុមហ៊ុន Samsung បើកទូលាយការវិនិយោគនៅវៀតណាម ដែលមិនត្រឹមតែលើវិស័យដំឡើងផលិតផលអេឡិចត្រូនិកប៉ុណ្ណោះទេ ថែមទាំងពង្រីកសមត្ថភាពអភិវឌ្ឍន៍បេច្ចកវិទ្យាដើម្បីជួយវៀតណាមក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិក ជាវិស័យមួយដែលក្រុមហ៊ុន Samsung មានបទពិសោធន៍ ជាច្រើន។

ចំណែកឯលោក Choi Joo Ho បានជម្របជូននាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អំពីការអនុវត្តផែនការកសាងមជ្ឈមណ្ឌលស្រាវជ្រាវនិង អភិវឌ្ឍន៍របស់ ក្រុមហ៊ុន Samsung នៅវៀតណាម យោងតាមសំណើរបស់នាយករដ្ឋមន្រ្តីនៅក្នុង កិច្ចប្រជុំមុនជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមុននេះផងដែរ។ លោក Choi Joo Ho បានមានប្រសាសន៍បន្តថា សម្ព័ន្ធក្រុមហ៊ុន Samsung ក៏បានអញ្ជើញសហគ្រាស កូរ៉េខាង ត្បូង ដ៏ធំមួយចំនួនដែលធ្វើការវិនិយោគនៅខេត្ត Bac Giang (ភាគខាងជើងវៀតណាម) ដោយមានទុនវិនិយោគសរុបប្រមាណ ៥០០ លាន ដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ