រដ្ឋាភិបាលវៀតណាមសន្យាបង្កើនលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិនហូឡង់
(VOVWORLD) -បន្តសកម្មភាពពន្លឿនពាណិជ្ជកម្មក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅ ហូឡង់ នាថ្ងៃទី១១កក្កដា នៅទីក្រុងឡាអេ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ ជួបប្រាស្រ័យជាមួយសហគ្រាសនិងវិនិ យោគិនហូឡង់មួយចំនួនដែលកំពុងមានបំណងស្វែងរកឱកាសវិនិយោគនៅវៀតណាម។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកវិនិយោគហូឡង់ |
អញ្ជើញថ្លែងមតិក្នុងជំនួប លោក Nguyen Xuan Phuc បានជូន ដំណឹងទៅដល់វិនិយោគិននូវលក្ខណៈពិសេសនៃខឿនសេដ្ឋកិច្ចវៀតណាម ដូចជា វៀតណាមជាទីមកដល់របស់សហគ្រាសនិងវិនិយោគិនល្បីៗឈ្មោះជួរមុខពិភពលោក ក្នុងនោះមានទាំងវិនិយោគិនល្បីឈ្មោះរបស់ហូឡង់ផង។ អញ្ជើញផ្លាស់ប្តូរមតិ ជាមួយអ្នកវិនិយោគអំពីរូបសណ្ឋានកំណើនរបស់វៀតណាម លោក Nguyen Xuan Phuc ឲ្យដឹងថា វៀតណាមកំពុងអនុវត្តរូបសណ្ឋានសេដ្ឋកិច្ចគ្របដណ្តប់ នាំមកផលប្រយោ ជ ន៍សម្រាប់ប្រជាជនគ្រប់រូប។ ក៏នៅក្នុងជំនួបនេះ តំណាងក្រសួងស្ថាប័ននានារបស់វៀតណាម ក៏បានឆ្លើយសំនួរមួយចំនួនរបស់អ្នកវិនិយោគហូឡង់ ស្តីពីគោល នយោបាយជម្រុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុនតូចនិងមធ្យមនិង គោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។
មុននោះ នាយប់ថ្ងៃទី១០កក្កដា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Philipp Roesler ផងដែរ៕