រដ្ឋាភិបាលវៀតណាមសន្យាប្រកៀកស្មាជាមួយសហគ្រាស FDI

(VOVWORLD) - នាព្រឹកថ្ងៃទី១០ខែមករានៅរដ្ឋធានីហាណូយ វេទិកាធុរកិច្ចវៀតណាម (VBF) ឆ្នាំ២០១៩ បានប្រព្រឹត្តទៅក្រោមប្រធានបទ “តួនាទីនិងការរួមវិភាគ ទានរបស់សហគមន៍សហគ្រាស FDI ក្នុងការអភិវឌ្ឍប្រកបដោយឆាប់ រហ័សនិងចីរភាព”។ 
រដ្ឋាភិបាលវៀតណាមសន្យាប្រកៀកស្មាជាមួយសហគ្រាស FDI - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ថ្លែងមតិនៅវេទិកា VBF ឆ្នាំ២០១៩ (រូបថត៖ baodautu.vn)

  ព្រឹត្តិការណ៍នេះត្រូវបានក្រសួងផែនការនិងវិនិយោគ ធនាគារពិភពលោកនិងអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) សហការរៀបចំ ឡើងដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង សហគ្រាសយ៉ាងច្រើនសន្ធឹកសន្ធាប់។

        ថ្លែងនៅវេទិកា VBF ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាកម្លាំងចលករជំរុញការ អភិវឌ្ឍនៃសេដ្ឋកិច្ចជាតិ តំបន់សហគ្រាសមានការវិនិយោគផ្ទាល់ពីបរទេស (FDI) បានរួមវិភាគទាន ២០% GDP របស់វៀតណាមក្នុងឆ្នាំកន្លងទៅ។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលជានិច្ចកាលរួមដំណើរ ប្រកៀកស្មាជាមួយសហគ្រាសជាពុំខានឡើយ។ ដើម្បីរួមដៃជាមួយសហ គមន៍សហគ្រាសបន្តអភិវឌ្ឍនាពេលខាងមុខ រដ្ឋាភិបាលវៀតណាមនឹង ផ្ដោតទៅលើការដោះស្រាយបញ្ហាមួយចំនួននោះគឺ៖

        “ទីមួយ ផ្ដល់អាទិភាពដល់ការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ សមកាលកម្មគ្នា ជួយឧបត្ថម្ភដល់សហគមន៍សហគ្រាសឈានទៅខឿន សេដ្ឋកិច្ចវិលជុំ ហើយច្នៃប្រឌិត ផ្លាស់ប្ដូរថ្មីក្នុងអាជីវកម្ម។ ទីពីរ ដំណើរការ កម្មវិធីនិងផែនការជាច្រើនដើម្បីលើកទឹកចិត្ត ជួយសម្រួលដល់សហគ្រាស កសិកម្ម ឧស្សាហកម្មនិងសេវាកម្មរួមគ្នាអភិវឌ្ឍ។ ទីបី អភិវឌ្ឍនិងអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវរដ្ឋាភិបាលអេឡិចត្រូនិក កែលម្អបរិយាកាសវិនិ យោគអាជីវកម្ម។ ទីបួន ដោះស្រាយបញ្ហាជំពាក់ជំពិន រំដោះប្រភពធនធាន បង្កើនលំហូរទុនវិនិយោគសម្រាប់ផលិតកម្មអាជីវកម្ម។ ទីប្រាំ ផ្ដោតទៅលើ ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីថ្មីប្រកបដោយភាពច្នៃប្រឌិត យកសហគ្រាសធ្វើ ជាស្នូល និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ”។  

       នៅក្នុងក្របខ័ណ្ឌវេទិកាលើកនេះ បានប្រព្រឹត្តទៅនូវកិច្ចពិភាក្សាជា ច្រើនស្ដីពីខ្លឹមសារដ៏សម្បូរបែបដូចជា៖ ការអភិវឌ្ឍវិធីសាស្ត្រធ្វើស្រែចម្ការ ខ្សែសង្វាក់ផ្គត់ផ្គង់តម្លៃបង្កើន និងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្នុងកសិកម្ម ថាម ពលកកើតឡើងវិញទាក់ទាញការវិនិយោគឯកជនក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ការទាក់ទាញទុនវិនិយោគសម្រាប់ហិរញ្ញវត្ថុជានិរន្ត ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធប្រកបដោយចីរភាព ការលោតផ្លោះឆ្ពោះទៅការអប់រំនិងកម្លាំង ពលករសម្រាប់ឧស្សាហកម្ម៤.០ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ