រដ្ឋាភិបាលវៀតណាមអនុម័តលើផែនការអនុវត្តយុទ្ធសាស្ត្រឧស្សាហូបនីយកម្ម

រដ្ឋាភិបាលវៀតណាមអនុម័តលើផែនការអនុវត្តយុទ្ធសាស្ត្រឧស្សាហូបនីយកម្ម - ảnh 1
រដ្ឋាភិបាលវៀតណាមអនុម័តលើផែនការអនុវត្តយុទ្ធសាស្ត្រឧស្សាហូបនីយកម្ម

(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទើបនឹង​បាន​ចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្តចំនួន៤ ស្ដីពីផែនការអនុវត្តយុទ្ធសាស្ត្រ​ឧស្សាហូបនីយកម្មរបស់វៀតណាម ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀត​
ណាម-ជប៉ុន ឆ្ពោះទៅឆ្នាំ ២០២០ និងទស្សនះវិស័យដល់ឆ្នាំ២០៣០។​

          តាមនោះ ដល់ឆ្នាំ ២០២០​ វៀតណាមនឹងអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម​អេឡិកត្រូនិចមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ តំបន់និងអន្តរជាតិ
 រួមចំណែកជាច្រើនសំរាប់ខឿនសេដ្ឋកិច្ចប្រទេសជាតិ រួមចំណែកចូលក្នុង
បុព្វហេតុ​ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។ ស្ដីពីការ
អភិវឌ្ឍន៍ផ្នែក​ម៉ាស៊ីកសិកម្ម សេចក្ដីសម្រេចចិត្តនេះបានលើកច្បាស់ថា៖
 បណ្ដាក្រសួង ​ស្ថាប័នត្រូវអនុវត្តកម្មវិធីជួយឧបត្ថម្ភម៉ាស៊ីនកសិកម្ម បំពេញ
តម្រូវការរបស់​កសិករដើម្បីលើកទឹកចិត្តប្រជាកសិករប្រើម៉ាស៊ីន…ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ