រដ្ឋាភិបាលស្នើឱ្យកាត់បន្ថយពេលវេលារៀបចំសម្រាប់ការវិនិយោគលើផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ដំណាក់កាល ២០២១-២០២៥

(VOVWORLD) - នាថ្ងៃទី ១៣ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីដំណើរការចាប់ផ្តើមនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនពីខាងជើងទៅខាងត្បូង ដំណាក់កាល ២០២១-២០២៥ (ដំណាក់កាលទី២)។ 
រដ្ឋាភិបាលស្នើឱ្យកាត់បន្ថយពេលវេលារៀបចំសម្រាប់ការវិនិយោគលើផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ដំណាក់កាល ២០២១-២០២៥ - ảnh 1កិច្ចប្រជុំស្តីពីការចាប់ផ្តើមដំណើរការនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនខាងជើងទៅខាងត្បូងដំណាក់កាលឆ្នាំ២០២១-២០២៥ (ដំណាក់កាលទី២)។ រូបថត៖ dangcongsan.vn

អញ្ជើញថ្លែងបញ្ចប់កិច្ចប្រជុំ ឧប នាយករដ្ឋមន្ត្រី លោក Le Van Thanh បានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងសំខាន់ដែលបានចែងច្បាស់ ក្នុងសេចក្តីសម្រេចចិត្តរបស់ រដ្ឋសភាគឺ ត្រូវតែបញ្ចប់នៅឆ្នាំ ២០២៥។ ដូច្នេះហើយ ការងារត្រូវបំពេញមានច្រើនណាស់ ខណៈដែលពេលវេលានៅសល់មិនច្រើននោះទេ។ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ក្នុងដំណើរការដោះស្រាយបញ្ហាដីធ្លី ដើម្បីបម្រើដល់ការចាប់ដំណើរការសាងសង់...។ ទន្ទឹមនឹងនោះ នាពេលខាងមុខ ត្រូវមានការផ្លាស់ប្តូរថ្មី ពីការដឹកនាំ ទិសដៅ និងការរៀបចំការអនុវត្តរបស់ក្រសួងដឹកជញ្ជូន ទៅកាន់មូលដ្ឋាន ទើបធានាថា សម្រេចបាននូវវឌ្ឍនភាព និងគុណភាពរបស់គម្រោង។ កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយពេលវេលាសម្រាប់ដំណាក់កាលរៀបចំគម្រោង ដោយធានាថាគម្រោងនេះនឹងចាប់ផ្តើម សាងសង់នៅខែធ្នូ ឆ្នាំ ២០២២ និងបញ្ចប់នៅឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ