រដ្ឋាភិបាលស្នើឱ្យលុបចោលគម្រោង វិនិយោគសាធារណៈ​ដែលគ្មាន​ប្រសិទ្ធភាព

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីទើបបានចេញសារាចរស្ដីពីការពន្លឿន និងលើកកម្ពស់ប្រសិទ្ធភាពរៀបចំផែនការវិនិយោគសាធារណៈរយៈពេលមធ្យមសម្រាប់ដំណាក់កាល ២០២១-២០២៥ ។



រដ្ឋាភិបាលស្នើឱ្យលុបចោលគម្រោង វិនិយោគសាធារណៈ​ដែលគ្មាន​ប្រសិទ្ធភាព - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ( រូបថត៖ VGP)

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យមានការវិនិយោគដោយផ្តោតការយកចិត្តទុកដាក់លើវិស័យ និងផ្នែកគន្លឹះ តំបន់សំខាន់ៗ បណ្ដាគម្រោងដែលមានទ្រង់ទ្រាយធំសំខាន់ៗរបស់ប្រទេសជាតិ និងគម្រោងសំខាន់ៗរបស់មូលដ្ឋានជាដើម ព្រមទាំងយកចិត្តទុកដាក់លើគម្រោងបង្ការ ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត បម្រែបម្រួលអាកាសធាតុ ធានាសន្តិសុខសង្គម និងការថែទាំជីវភាពរស់នៅរបស់ប្រជាជន។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យជំនះពុះពារលើស្ថានភាពវិនិយោគ ខ្ជះខ្ជាយ និងគ្មានប្រសិទ្ធភាព។ ក្រសួង ស្ថាប័ន និងមូលដ្ឋាននីមួយៗ ត្រូវផ្តោតសំខាន់លើការ ត្រួតពិនិត្យឡើងវិញ និងបន្ថយបរិមាណគំរោង ជាពិសេសគឺគម្រោងដែលទើបបើកការដ្ឋានសាងសង់ ដោយប្ដេជ្ញាប្រយុទ្ធប្រឆាំងភាពអសកម្ម និងអំពើពុករលួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ