រដ្ឋាភិបាលសាមគ្គីប៉ាឡេស្ទីនលាលែពីដំណែង


រដ្ឋាភិបាលសាមគ្គីប៉ាឡេស្ទីនលាលែពីដំណែង - ảnh 1
រដ្ឋាភិបាលសាមគ្គីប៉ាឡេស្ទីនលាលែពីដំណែង (Image: VNA)

(VOVworld) – ទីប្រឹក្សារបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nimr Hammad បាន
ឲ្យដឹងថា៖ រដ្ឋាភិបាលសាមគ្គីភាពប៉ាឡេស្ទីនបានលាលែងពីដំណែងនាថ្ងៃទី ១៧
មិថុនា។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Nimr Hammad បាន
អះអាង៖ នាយកដ្ឋមន្ត្រី Rami Hamdallah បានដាក់ពាក្យសូមលាលែងពីដំណែង ឡើងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សា
បដិវត្តន៍គណៈបក្ស Fatah នៅទីក្រុង Rammallah នារសៀលថ្ងៃដ៏ដែល។
ប្រធានាធិបតី Abbas បានចេញសារាចរណ៍សំរាប់លោក Hamdallah បង្កើត
រដ្ឋាភិបាល ថ្មីមួយ។ បណ្ដាការពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលថ្មីនឹងរួមមាន
ការពិគ្រោះយោបល ជាមួយគណៈបក្សផ្សេងៗទៀតរបស់ប៉ាឡេស្ទីន ក្នុងនោះ
មានចលនាឥស្លាម Hamas៕

ប្រតិកម្មទៅវិញ

ផ្សេងៗ