រដ្ឋាភិបាលស៊ីរីត្រៀមខ្លួនជាស្រេចទទួលរាល់ដំណោះស្រាយនយោបាយ

(VOVworld)-នាថ្ងៃទី២៧តុលា ការិយាល័យផ្សព្វផ្សាយនៃវិមានប្រធានាធិប តីស៊ីរី
បានឲ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសនេះត្រៀមខ្លួនជាស្រេចទទួលរាល់ ដំណោះ
ស្រាយនយោបាយ ឲ្យតែដំណោះស្រាយទាំងអស់នេះ ធានាភាព ឯករាជ្យរបស់ស៊ីរី ជៀសវាងការបង្ហូរឈាម និងបំរើផលប្រយោជន៍របស់ប្រជាពល រដ្ឋស៊ីរី។ សេចក្តី
ប្រកាសពោលខាងលើត្រូវបាននាំចេញក្រោយពីរថ្ងៃ បន្ទាប់ពី​ដំណើរទស្សន
កិច្ចស៊ីរីរបស់សមាជិកសភារុស្ស៊ី Aleksander Yushenko។ ថ្លែង មតិបន្ទាប់ពីជំនួបសន្ទនា
ជាមួយប្រធានាធិបតីស៊ីរី លោក Basha al-Assad នាថ្ងៃទី២៥តុលា លោក Yushenko
បានឲ្យដឹងថា ប្រធានាធិបតី Assad ត្រៀម ខ្លួនជាស្រេចពិភាគ្សាអំពីការធ្វើវិសោធន
កម្មរដ្ឋធម្មនុញ រៀបចំការបោះឆ្នោត រដ្ឋសភា និងបោះឆ្នោតប្រធានាធិបតីមុនកាល
កំណត់ ប្រសិនបើ ប្រជាជនស៊ីរី ចាត់ទុកថា ប្រកាសនេះគឺចាំបាច់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ