រដ្ឋាភិបាលស៊ីរីថ្កោលទោសទួរគីពីអំពើរំលោភអធិបតេយ្យភាពដែនដីប្រទេសនេះ
(VOVworld) - ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី២៤ សីហា ក្រសួងការបរទេសស៊ីរី
បានថ្កោលទោសទួរគីពីអំពើវាយប្រហារដោយយោធាទៅលើទីប្រជុំជន Jarablus នៃ
ប្រទេសនេះ ជាទីកន្លែងដែលអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាសទន្ទ្រាន
កាន់កាប់នៅជិតព្រំដេនរួមរវាងប្រទេសទាំងពីរ។ស៊ីរីចាត់ទុកថា អំពើនេះរបស់ទួរគី
ជាអំពើរំលោភអធិបតេយ្យភាពដែនដីរបស់ស៊ីរី។សេចក្ដីថ្លែងការណ៍ពោលខាងលើ
ក៏បានសង្កត់ធ្ងន់ថា សកម្មភាពប្រឆាំងភេរវកម្មណាក៏ដោយ នៅក្នុងដែនដីរបស់ស៊ីរី
គឺសុទ្ធតែត្រូវបានដំណើរការដោយមានកិច្ចសហប្រតិបតិ្តការ របស់ Damascus ព្រម
ទាំងចោទប្រកាន់ថា អង់ការ៉ាអនុវត្តន៍ការវាយប្រហារនេះគឺ សំដៅប្រើប្រាស់ក្រុម
ភេរវកម្មផ្សេងៗដើម្បីជំនួសឲ្យ IS។
ក្នុងពេលនោះ នៅទីក្រុងអង់ការ៉ា ប្រធានាធិបតីទួរគីលោក Recep Tayyip
Erdogan ប្រកាសថា យុទ្ធនាការមានឈ្មោះ “Euphrates Shield” របស់ប្រទេសនេះ
នៅក្នុងដែនដីរបស់ស៊ីរី មិនត្រឹមតែតម្រង់ទៅលើ IS ប៉ុណ្ណោះទេ ថែមទាំងប្រឆាំង
នឹងកងកម្លាំងសេនាជននៃគណៈបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យជន Kurd (PYD)
ទៀតផង។លោក Erdogan ក៏បានអះអាងថា ប្រទេសនេះនឹងធានាបូរណភាព
ដែនដីរបស់ស៊ីរី ដោយសារអង់ការ៉ាត្រឹមតែខំប្រឹងប្រែងជួយឧបត្ថម្ភប្រជាជន
ស៊ីរី ហើយមិនមានគោលដៅផ្សេងទៀតណាមួយឡើយ៕