រដ្ឋាភិបាលស៊ីរីនិងកំលាំងប្រឆាំងរដ្ឋាភិបាលទទួលបានកិច្ចព្រមព្រៀងសម្រុះសម្រួល


រដ្ឋាភិបាលស៊ីរីនិងកំលាំងប្រឆាំងរដ្ឋាភិបាលទទួលបានកិច្ចព្រមព្រៀងសម្រុះសម្រួល - ảnh 1
រដ្ឋាភិបាលស៊ីរីនិងកំលាំងប្រឆាំងរដ្ឋាភិបាលទទួលបានកិច្ចព្រមព្រៀងសម្រុះសម្រួលដើម្បីសហការ
ជាមួយគ្នាក្នុងការប្រយុទ្ធ ប្រឆាំងបណ្ដាជនប្រដាប់អាវុធចំណុះក្រុម “រដ្ឋឥស្លាម” (IS)។ (Image:VNA)

(VOVworld) – រដ្ឋាភិបាលស៊ីរីនិងកំលាំងប្រឆាំងរដ្ឋាភិបាលមួយចំនួននៅប្រទេសនេះ ទទួលបានកិច្ចព្រមព្រៀងសម្រុះសម្រួលដើម្បីសហការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំង
បណ្ដាជនប្រដាប់អាវុធចំណុះក្រុម “រដ្ឋឥស្លាម” (IS)។ កិច្ចព្រមព្រៀងបានចូលជាធរ
មានចាប់ពីថ្ងៃទី ១៩ សីហា តទៅ បណ្ដាក្រុមប្រដាប់អាវុធនៅតំបន់យុទ្ធសាស្ត្រចំនួន
៤ ភាគខាងត្បូង រដ្ឋធានី Damascus នឹងដោះលែងជនចាប់ចំណាប់ខ្មាំង ព្រមទាំង
សហការជាមួយ កំលាំងរដ្ឋាភិបាលប្រឆាំង  IS និងជនប្រដាប់អាវុធជ្រុលនិយមនៅ
al-Qadam al-Asali Bor Saeed និង al-Jura។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី
២០ សីហា អង្គការត្រួតពិនិត្យសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា៖ កងទ័ពស៊ីរី
កំពុងប្រយុទ្ធ យ៉ាងប្តូរប្តេជ្ញជាមួយកំលាំងរបស់ IS សំដៅរក្សាកំពែងចុងក្រោយ
របស់កងកំលាំងរដ្ឋា ភិបាលនៅខេត្ត Raqa ភាគខាងជើងស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ