រដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងចាប់ផ្តើមដំណរការចរចារនៅទីក្រុង Geneva ស្វីស
|
បេសកជនពិសេសនៃ អ.ស.ប. អំពីស៊ីរី លោក Lakhdar Brahimi ។ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៤ មករា តំណាងនានារបស់រដ្ឋាភិបាលស៊ីរីនិងភាគី ប្រឆាំងបានចាប់ផ្តើមដំណរការចរចារនៅទីក្រុង Geneva ស្វីស ក្រោមការធ្វើ អាធីបតីរបស់បេសកជនពិសេសនៃ អ.ស.ប. អំពីស៊ីរី លោក Lakhdar Brahimi ។
មុននោះ នាថ្ងៃទី ២៣ មករា បេសកជនពិសេសនៃ អ.ស.ប. លោក Brahimi បាន ជួបប្រជុំសម្ងាត់ជាមួយភាគីទាំង ២ សំដៅកំណត់របៀបដំណើការការចរចារជា
ផ្ទាល់។ មជ្ឈដ្ឋានវិភាគបានព្យាករណ៍ថា៖ គ្មានភាគីណាប្រុងប្រៀបនាំចេញការ
ធ្វើសម្បទានឡើយ ដោយហេតុនេះ លោក Brahimi នឹងត្រូវស្វែងរកកិច្ចព្រមព្រៀង
ក្នុងរយៈពេលខ្លីសំដៅជំរុញដំណើរការចរចាររវាងភាគីនានានៅ ស៊ីរី ដូចជា បទឈប់បាញ់នៅតំបន់មួយចំនួន ការអនុញ្ញាត្តិផ្តល់ទំនិញជួយឧបត្ថម្ភទៅកាន់
តំបន់ជំលោះនិងការផ្លាស់ប្តូរឈ្លើយសឹក ។ លោក Brahimi បានទម្លាយថា៖
មានសញ្ញាឲ្យឃើញថា៖ ភាគីទាំង ២ ប្រុងប្រៀបត្រៀមរៀបចំពិភាក្សាអំពីបញ្ហា
នេះហើយ៕