រដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងពិភាក្សាអំពីការផ្សាល់ប្តូរឈ្លើយសឹក

រដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងពិភាក្សាអំពីការផ្សាល់ប្តូរឈ្លើយសឹក - ảnh 1
គណៈប្រតិភូរបស់រដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងបានដំណើរការ ចរចារអំពីការផ្លាស់ប្តូរឈ្លើយសឹកនិងអ្នកបាត់ខ្លួនព្រមទាំងពិភាក្សាអំពីការជម្លៀស នារីនិងកុមារចេញពីទីក្រុង Homs ភ្លាមមួយរំពិច។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៦ មករា តាមសេចក្តីថ្លែងការរបស់បេសកជនពិសេសនៃ
អ.ស.ប. និង​សម្ព័ន្ធអារ៉ាប់ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Lakhdar Brahimi បានឲ្យ
ដឹងថា៖ គណៈប្រតិភូរបស់រដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងបានដំណើរការចរចារ
អំពីការផ្លាស់ប្តូរឈ្លើយសឹកនិងអ្នកបាត់ខ្លួនព្រមទាំងពិភាក្សាអំពីការជម្លៀសនារី
និងកុមារចេញពីទីក្រុង Homs ភ្លាមមួយរំពិច។ ភាគីប្រឆាំងនៅស៊ីរីបានអំពាវ នាវឲ្យរដ្ឋាភិបាលស៊ីរីដោះលែងអ្នកទោស ហើយយល់ព្រមនឹងសំណូមពររបស់ រដ្ឋាភិបាលស៊ីរីអំពីការប្រមូលបញ្ជីឈ្មោះនៃអ្នកជាប់ឃុំខ្លួនដោយក្រុមប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយភាគីប្រឆាំងនៅស៊ីរីផងដែរ។ តាមតួរលេខស្ថិតិរបស់
អ.ស.ប. បានព្យាករណ៍ថា​៖ ប្រជាជនស៊ីរីចំនួន ៤ លាន់នាក់ត្រូវភៀសខ្លួនក្នុងឆ្នាំ
២០១៤ ដោយសង្គ្រាមស៊ីវិលនៅប្រទេសនេះ។ ក្នុងការចរចារនៅសន្និសីទទីក្រុង
Geneva លើកទី ២ នេះ គណៈប្រតិភូនៃរដ្ឋាភិបាលស៊ីរីបានសន្យាជាមួយលោក
 Lakhdar Brahimi ថា៖ រដ្ឋាភិបាលនៃប្រទេសនេះនឹងជម្លៀសនារីនិងកុមារភ្លាមមួយ
រំពិចចេញពីទីក្រុង Homs ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យនៃភាគីប្រឆាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ