រដ្ឋាភិបាលស៊ីរីបដិសេធការចោទប្រកាន់ប្រើប្រាស់អាវុធគីមីនៅទីក្រុង Aleppo


រដ្ឋាភិបាលស៊ីរីបដិសេធការចោទប្រកាន់ប្រើប្រាស់អាវុធគីមីនៅទីក្រុង Aleppo - ảnh 1
រដ្ឋាភិបាលស៊ីរីបដិសេធការចោទប្រកាន់ប្រើប្រាស់អាវុធគីមីនៅទីក្រុង Aleppo (VNA)

(VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ រដ្ឋាភិបាលស៊ីរីបានបដិសេធការចោទប្រកាន់
របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ស្តីពីការប្រើប្រាស់អាវុធគីមីក្នុងការ
ប្រយុទ្ធនៅទីក្រុង  Aleppo។ ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី​១៣ កុម្ភៈ HRW
បាន ចាត់ទុកថា៖ រដ្ឋាភិបាលស៊ីរីបានដំណើរការវាយប្រហារដោយជាតិគីមីពូល
យ៉ាង​ហោចណាស់ចំនួន ៨ លើកនាចុងឆ្នាំ ២០១៦ ក្នុងយុទ្ធនាការដណ្តើមមកវិញ
សិទ្ធិត្រួតត្រាទីក្រុង Aleppo។ ក្រសួងការបរទេសស៊ីរីបានអះអាងថា៖ របាយការណ៍
របស់ HRW គឺខ្វះភាពជំនាញ ប្រឆាំងជំទាស់វិទ្យាសាស្ត្រនិងបំប្លែងការពិតព្រម
ទាំងអះអាងជាថ្មីម្តងទៀតកិច្ចសន្យារបស់ស៊ីរីចំពោះអង្គការហាមឃាត់អាវុធគី
មីពិភពលោក ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ