រដ្ឋាភិបាលស៊ីរីបដិសេធការប្រើប្រាស់អាវុធគីមី

(VOVWORLD) - នាថ្ងៃទី ៨ កញ្ញា រដ្ឋាភិបាលស៊ីរីបានឡើងសម្លេងបដិសេធការប្រើ ប្រាស់អាវុធគីមីក្នុងបណ្ដាការវាយប្រហារប្រឆាំងកំលាំងប៉ះបោរ ជាពិសេសគឺ រឿងហេតុនៅទីរួមខេត្ត Khan Sheikhun ខេត្ត Idlib នាខែមេសាឆ្នាំ ២០១៧ កន្លងទៅដែលធ្វើឲ្យមនុស្សចំនួន ៨០ នាក់ត្រូវស្លាប់។
រដ្ឋាភិបាលស៊ីរីបដិសេធការប្រើប្រាស់អាវុធគីមី - ảnh 1 រដ្ឋាភិបាលស៊ីរីបដិសេធការប្រើប្រាស់អាវុធគីមី

(VOV5) – នាថ្ងៃទី ៨ កញ្ញា រដ្ឋាភិបាលស៊ីរីបានឡើងសម្លេងបដិសេធការប្រើ ប្រាស់អាវុធគីមីក្នុងបណ្ដាការវាយប្រហារប្រឆាំងកំលាំងប៉ះបោរ ជាពិសេសគឺ រឿងហេតុនៅទីរួមខេត្ត Khan Sheikhun ខេត្ត Idlib នាខែមេសាឆ្នាំ ២០១៧ កន្លងទៅដែលធ្វើឲ្យមនុស្សចំនួន ៨០ នាក់ត្រូវស្លាប់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីរីបានលើកច្បាស់ថា៖ រដ្ឋាភិបាលមិនមានពេលណាប្រើប្រាស់អាវុធគីមីដោយសារស៊ីរីគ្មានកម្មសិទ្ធិប្រភេទអាវុធនេះទេ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈគណៈកម្មាធិការស៊ើបអង្កេតស្ថានភាពនៅស៊ីរីនៃអ.ស.ប. នាថ្ងៃទី ៦ កញ្ញា បានចេញរបាយការណ៍ក្នុងនោះបណ្ដាអ្នកស៊ើបអង្កេត អ.ស.ប. បានចោទប្រកាន់រដ្ឋាភិបាលស៊ីរីឈរនៅខាងក្រោយការវាយប្រហារដោយជាតិគីមីពុលនៅទីរួមខេត្ត Khan Sheikhun។ រីឯខ្លួនវិញ រដ្ឋាភិបាលស៊ីរីបានចាត់ទុកថា៖ របាយការណ៍ពោលខាងលើមានកាយវិការនយោបាយសំដៅជះឥទ្ធិពទៅលើការងារធើ្វការស៊ើបអង្កេតរបស់ក្រុមបេសកកម្មពិសេសរបស់អង្គការហាមឃាត់អាវុធគីមីពិភពលោក (OPCW) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ