រដ្ឋាភិបាលស៊ីរីអញ្ជើញអង្គការហាមឃាត់អាវុធគីមីទៅត្រួតពិនិត្យទីរួមស្រុក Douma
(VOVWORLD) - នាថ្ងៃទី ១០ មេសា រដ្ឋាភិបាលស៊ីរីបានផ្ញើសេចក្តីអញ្ជើញអង្គការហាមឃាត់អាវុធគីមី (OPCW) ទៅត្រួតពិនិត្យទីរួមស្រុក Douma ប៉ែកខាងកើត Ghouta របស់ស៊ីរី ដែលបានកើតមានឡើងការវាយប្រហារជាប់សង្ស័យប្រើប្រាស់អាវុធគីមីពុលនាចុងសប្តាហ៍កន្លងទៅធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់។
រដ្ឋាភិបាលស៊ីរីអញ្ជើញអង្គការហាមឃាត់អាវុធគីមីទៅត្រួតពិនិត្យទីរួមស្រុក Douma |
នាថ្ងៃទី ១០ មេសា រដ្ឋាភិបាលស៊ីរីបានផ្ញើសេចក្តីអញ្ជើញអង្គការហាមឃាត់ អាវុធគីមី (OPCW) ទៅត្រួតពិនិត្យទីរួមស្រុក Douma ប៉ែកខាងកើត Ghouta របស់ស៊ីរី ដែលបានកើតមានឡើងការវាយប្រហារជាប់សង្ស័យប្រើប្រាស់អាវុធ គីមីពុលនាចុងសប្តាហ៍កន្លងទៅ ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់។ នាថ្ងៃដ ដែល អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានអំពាវនាវឲ្យអ្នក ការស៊ើបអង្គេតអន្តរជាតិបើកការធ្វើស៊ើបអង្គេតឯករាជ្យមួយក្រោយពីការវាយ ប្រហារពោលខាងលើដែរ។ ក្នុងព្រឹត្តតិការណ៍ទាក់ទិនមួយទៀត នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May បានប្រកាសនឹងពិភាក្សាជាមួយប្រធានាធិបតី អាមេរិក លោក Donald Trump អំពីការវាយប្រហារនៅទីរួមស្រុកDouma ហើយ អះអាងថា៖ ក្រុងឡុងរួមជាមួយបណ្ដាសម្ព័ន្ធមិត្តដៃគូកំពុងវាយតំលៃចំពោះ រឿងហេតុនេះយ៉ាងឆាប់ៗ។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានប្រកាសថា៖ បណ្ដាសម្ព័ន្ធមិត្តនៃរដ្ឋអំណាចស៊ីរីត្រូវទទួលខុសត្រូវពិសេសក្នុងរឿងហេតុនេះដែរ។ ខណៈពេលនោះ នាថ្ងៃទី ១០ មេសា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានដំណើរការបោះឆ្នោតចំពោះគំរោងសេចក្តីសម្រេចចិត្តទាក់ទិនដល់ការធ្វើស៊ើបអង្គេតបណ្ដាការវាយប្រហារដោយជាតិគីមី ពុលនៅស៊ីរី។ ប៉ុន្តែ គំរោងសេចក្តីសម្រេចចិត្តទាំងបីនេះមិនត្រូវបានអនុម័តនៅឡើយ៕