រដ្ឋាភិបាលសហរដ្ឋអាមេរិកលុបចោលបទ បទប្បញ្ញត្តិថ្មី ស្ដីពីទិដ្ឋាការសម្រាប់និស្សិតបរទេស
(VOVWORLD) - ដ្ឋាភិបាលអាមេរិក រួមទាំងសាកលវិទ្យាល័យចំនួនពីរគឺសាកលវិទ្យាល័យ Harvard និងវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts បានឯកភាពគ្នាដោះស្រាយបញ្ហានេះ ពោលគឺ ផ្លាស់ប្ដូរសេចក្ដីសម្រេចចិត្តស្ដីពីការដាក់ទិដ្ឋាការរបស់និស្សិតបរទេសជាមោឃៈ ប្រសិនបើរគ្រឹះស្ថានអប់រំបានបង្រៀនតាមរយៈ អ៊ីនធឺណិត។
សាកលវិទ្យាល័យ Georgetown ក្នុងទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក (រូបថត៖ AFP / TTXVN) |
នាថ្ងៃទី ១៤ ខែកក្កដា ចៅក្រមសហរដ្ឋនៅទីក្រុង Bostin បានប្រកាសថា រដ្ឋាភិបាលសហរដ្ឋមេរិកបានលុប ចោល បទប្បញ្ញត្តិហាមប្រាមនិស្សិតបរទេសបន្តស្នាក់នៅសហរដ្ឋអាមេរិក ប្រសិនបើសាលារៀន ដែលពួកគេកំពុងសិក្សាមិនបានរៀបចំកម្មវិធីសិក្សានៅហ្នឹងសាលា នារដូវស្លឹកឈើជ្រុះនេះ។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា រដ្ឋាភិបាលអាមេរិក រួមទាំងសាកលវិទ្យាល័យចំនួនពីរគឺសាកលវិទ្យាល័យ Harvard និងវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts បានឯកភាពគ្នាដោះស្រាយបញ្ហានេះ ពោលគឺ ផ្លាស់ប្ដូរសេចក្ដីសម្រេចចិត្តស្ដីពីការដាក់ទិដ្ឋាការរបស់និស្សិតបរទេសជាមោឃៈ ប្រសិនបើរគ្រឹះស្ថានអប់រំបានបង្រៀនតាមរយៈ អ៊ីនធឺណិត។
សូមបញ្ជាក់ដែរថា មុននេះ ដោយសារការឆ្លងរាលដាលនៃជំងឺ COVID – 19 បានជាសាលារៀនជាច្រើននៅសហរដ្ឋអាមេរិកបានចាត់វិធានការនានា សំដៅកាត់បន្ថយការឆ្លងរាលដាលជំងឺផងដែរ៕