រដ្ឋាភិបាលហ្វីលីពីននិងពួកឧទ្ទាម MILF សន្យាជម្រុញដំណើរការសន្តិភាព

រដ្ឋាភិបាលហ្វីលីពីននិងពួកឧទ្ទាម MILF សន្យាជម្រុញដំណើរការសន្តិភាព - ảnh 1
រដ្ឋាភិបាលហ្វីលីពីននិងពួកឧទ្ទាម MILF សន្យាជម្រុញដំណើរការ
សន្តិភាព (រូបថតៈ AFP)


(VOVworld)-នាថ្ងៃទី៣១មករា អ្នកចរចារចំណុះរដ្ឋាភិបាលហ្វីលីពីននិងពួក ឧទ្ទាម
រណសិរ្សរំដោះអ៊ីស្លាម Moro (MILF) បានអះអាងថា ភាគីទាំងពីរបន្ត ជម្រុញដំណើ
ការសន្តិភាព ដោយមិនអើពើដល់ការបះទង្គិចបង្ហូឈាមនាថ្ងៃទី ២៥មករាកន្លងទៅ
នៅកោះ​ភាគខាងត្បូង Mindanao។ នេះជាកិច្ចព្រមព្រៀង១ ក្នុងចំណោមកិច្ចព្រម
ព្រៀងចំនួន៣ ដែលភាគីទាំងពីរទទួលបានក្នុងការខំប្រឹង ប្រែងកសាងជំនឿជាក់ ក្រោយការបះទង្គិចពោលខាងលើ។ ភាគីទាំងពីរ ព្រម ព្រៀងគ្នារៀបចំសិក្ខាសាលា
១សំដៅវាយតម្លៃសន្តិសុខរួមក្នុងខែកុម្ភៈ ក្នុងនោះ ផ្តោតទៅលើបញ្ហាប្រឆាំងភេរវកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខរវាង រដ្ឋាភិវបាលហ្វីលីពីនជាមួយ MILF។​ភាគីទាំងពីរក៏បានពន្យាបន្ថែម១ឆ្នាំ សម្រាប់ សកម្មភាពរបស់ក្រុមឃ្លាំមើលអន្តរជាតិ
ចំពោះដំណើការសន្តិភាពនៅហ្វីលីពីនីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ