រដ្ឋាភិបាលឡាវវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19

(VOVWORLD) -  នារសៀលថ្ងៃទី ៦ ខែមេសា នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ សហគ្រាសវៀតណាមមួយចំនួនដែលកំពុងវិនិយោគធ្វើអាជីវកម្មនៅឡាវ បាន ជួយ ឧបត្ថម្ភរដ្ឋាភិបាលឡាវចំនួន ៣៧ ម៉ឺនដុល្លារ ដើម្បីចែករំលែកការលំបាកជាមួយរដ្ឋាភិបាលនិងប្រជាជនឡាវនិងប្តេជ្ញាចូលរួមជាមួយរដ្ឋាភិបាលឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

រដ្ឋាភិបាលឡាវវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 - ảnh 1 លោក Nguyen Van Binh ប្រធានតំណាងធនាគារ BIDV ប្រចាំនៅ ឡាវ-អគ្គនាយកធនាគារ LAOVIET ប្រគល់ប្រាក់ចំនួន ៥ ម៉ឺនដុល្លារដល់រដ្ឋាភិបាលឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19

នៅឯខុទ្ទការល័យរបស់នាយករដ្ឋមន្រ្តីឡាវ លោក Luu Manh Ha អគ្គនាយក នៃក្រុមហ៊ុន UNITEL - ដែលជាក្រុមហ៊ុនសហការរវាងសាជីវកម្មទូរគមនាគមន៍យោធា VIETTEL និងក្រុមហ៊ុនទូរគមនាគមន៍ឡាវ បានផ្តល់ថវិកាចំនួន ៣២០.០០០ ដុល្លារ សម្រាប់ការជួយឧបត្ថម្ភរដ្ឋាភិបាលឡាវ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។ តំណាងធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) និងជាអគ្គនាយកធនាគារ LAOVIET លោក Nguyen Van Binh ក៏បានផ្តល់នូវទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ ដែលជាអំណោយពីបុគ្គលិក BIDV ដើម្បីជួយរដ្ឋាភិបាលនិងប្រជាជនឡាវ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19។

តាងនាមរដ្ឋាភិបាលឡាវ ឧបនាយករដ្ឋមន្ត្រីលោក Somdy Duangdy បានវាយតម្លៃខ្ពស់ចំពោះជំនួយដ៏មានសារៈសំខាន់របស់អង្គភាពអាជីវកម្មវៀតណាម ដែលកំពុងវិនិយោគនៅឡាវ ព្រមទាំងចាត់ទុកថា សកម្មភាពនេះបង្ហាញពីការទទួលខុសត្រូវសង្គមយ៉ាងរស់រវើក ជាការចែករំលែកជាមួយរដ្ឋាភិបាលនិងប្រជាជនឡាវក្នុងគ្រាលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ