រដ្ឋាភិបាលអង់គ្លេសចាប់ផ្តើមរៀបចំច្បាប់ចាកចេញពី EU
|
រដ្ឋាភិបាលអង់គ្លេសចាប់ផ្តើមរៀបចំច្បាប់ចាកចេញពី EU (VNA) |
(VOVworld) – រដ្ឋាភិបាលអង់គ្លេសចាប់ផ្តើមរៀបចំគំរោងច្បាប់មួយស្តីពីដំណើរ
ចាកចេញពីសហភាពអឺរ៉ុប (EU) ក្នុងកាលៈទេសៈ នាយករដ្ឋមន្ត្រីអង់គ្លេស
លោកស្រី Theresa May ជឿជាក់ថានឹងអាចផ្លាស់ប្តូរសាលក្រោមរបស់តុលាកា
ដើម្បីផ្អាកដំណើរ Brexit នេះ។ នាសប្តាហ៍មុន តុលាការកំពូលអង់គ្លេសបាន
ចេញសាលក្រមថា៖ រដ្ឋាភិបាលអង់គ្លេសត្រូវទទួលបានការអនុម័តរបស់រដ្ឋសភា
ដើម្បីអនុវត្តមាត្រាទី ៥០ ក្នុងសន្ធិសញ្ញាទីក្រុង Lisbon ស្តីពីការចាកចេញពី
ដំបូលរួម EU ដែលនឹងអូសបន្លាយក្នុងរយៈពេល ២ ឆ្នាំ។ រដ្ឋាភិបាលអង់គ្លេស
បានចាត់ទុកថា៖ ប្រការនេះអាចផ្អាកគ្មានពេលកំណត់ក្នុងការអនុវត្តមាត្រា
ពោលខាងលើខណៈពេលដែលសមាជិកសភាអង់គ្លេសភាគច្រើនមានគោល
បំណងរក្សានៅ EU។ ក្នុងពេល នោះ នាយករដ្ឋមន្ត្រី Theresa May បានប្តេជ្ញា
អនុវត្តប្រការដែលលោកស្រីចាត់ទុកថានេះគឺជាបំណងប្រាថ្នារបស់ប្រជាពល
រដ្ឋ។ តាមផែនការ នាខែ មិនា ឆ្នាំ ២០១៧ រាល់ការចរចារអំពី Brexit នឹងត្រូវ
បានចាប់ផ្តើម។ តាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹង
ថែមទៀតថា៖ រដ្ឋាភិបាលនៃប្រទេសនេះប្រមូលផ្តុំទៅលើការប្រឆាំងជំទាស់
សាលក្រមរបស់តុលាការកំពូលប្រកបដោយ ជោគជ័យ នាខែធ្នូ ខាងមុខ៕