រដ្ឋាភិបាលអង់គ្លេសបដិសេធប្រកាសការស្រាវជ្រាវសម្ងាត់ចំនួន ៥០ ស្តីពីការជះឥទ្ធិពលរបស់ Brexit
(VOVWORLD) - រដ្ឋាភិបាលអង់គ្លេសកំពុងប្រឈមមុខនឹងការចោទប្រកាន់ អំពីការបដិសេធប្រកាសការស្រាវជ្រាសសម្ងាត់ចំនួន ៥០ ស្តីអំពីការជះឥទ្ធិពល នៃការចាកចេញពីសហភាពអឺរ៉ុប (EU) ឬ ហៅថា Brexit។
រដ្ឋាភិបាលអង់គ្លេសបដិសេធប្រកាសការស្រាវជ្រាវសម្ងាត់ចំនួន ៥០ ស្តីពីការជះឥទ្ធិពលរបស់ Brexit |
(VOVworld) – រដ្ឋាភិបាលអង់គ្លេសកំពុងប្រឈមមុខនឹងការចោទប្រកាន់ អំពីការបដិសេធប្រកាសការស្រាវជ្រាសសម្ងាត់ចំនួន ៥០ ស្តីអំពីការជះឥទ្ធិពល នៃការចាកចេញពីសហភាពអឺរ៉ុប (EU) ឬ ហៅថា Brexit។ នាថ្ងៃទី ១៤ សីហា រដ្ឋមន្ត្រីទទួលបន្ទុក Brexit លោក David Davis បានទទួលស្គាល់ថា៖ ស្ថាប័នដឹក នាំដោយលោកបានអនុវត្តបណ្ដាការស្រាវជ្រាវចំពោះផ្នែកចំនួន ៥០ នៃខឿន សេដ្ឋកិច្ចរបស់អង់គ្លេស។ ប៉ុន្តែរហូតមកដល់ពេលនេះ បណ្ដារដ្ឋមន្ត្រីក្នុងគណៈរដ្ឋ មន្ត្រីនៃនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នៅបដិសេធការអំពាវ នាវរបស់សាធារណៈមតិអំពីការប្រកាសលទ្ធផលពេញលេញនៃការស្រាវជ្រាវ ទាំងនេះ ដោយមូលហេតុថា៖ ការស្រាវជ្រាវមួយចំនួនអាច «បំផ្លាញចោល ឱកាសនៃរដ្ឋាភិបាលក្នុងការចរចារកិច្ចព្រមព្រៀងល្អបំផុតសំរាប់អង់គ្លេស» ក្នុង ករណីត្រូវបានប្រកាសនោះ។ នាថ្ងៃដដែល រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា៖ ក្រុងឡុងមានគោលបំណងស្ថិតក្នុងសម្ព័ន្ធភាពគយជាមួយ EU ក្នុងរយៈពេល ប៉ុន្មានឆ្នាំ ក្រោយពី អង់គ្លេសដកខ្លួនចេញពី EU នាខែមិនាឆ្នាំ ២០១៩ ខាងមុខ។ តាមនោះ បង្ហាញនូវទស្សនៈថា៖ អង់គ្លេសជ្រើសរើសរបៀបចាកចេញពី EU ប្រកបដោយសមស្របនិងបទបែន។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស សរឲ្យឃើញនូវទស្សនៈនៃប្រទេសនេះក្នុងការចាកចេញពី EU ប្រកបដោយបែទ បែន តាមការផ្តើមគំនិតរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Philip Hammond ដែល កំពុងទទួលបានការស្រុះចិត្តគំនិត តាមរយៈនោះ ធានាជាមួយមជ្ឈដ្ឋាន សហគ្រិនថា៖ សកម្មភាពនាំចេញរបស់អង់គ្លេសនឹងមិនត្រូវបានរងឥទ្ធិពលដោយ Brexit នាពេលខាងមុខ៕