រដ្ឋាភិបាលអង់គ្លេសបានអះអាងថា Brexit នឹងប្រព្រឹត្តទៅទាន់ពេលកំណត់

(VOVWORLD) - ទោះបីជាមានការវិវឌ្ឍន៍ថ្មីនៅក្នុងសភា ហើយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានផ្ញើលិខិតមួយច្បាប់ទៅកាន់សហភាពអឺរ៉ុប (EU) ដោយស្នើឲ្យពន្យារពេលសម្រាប់ Brexit នោះរដ្ឋមន្រ្តីអង់គ្លេសបានអះអាងថាប្រទេសនេះនឹងចាកចេញពី EU នៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។
រដ្ឋាភិបាលអង់គ្លេសបានអះអាងថា Brexit នឹងប្រព្រឹត្តទៅទាន់ពេលកំណត់ - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (AFP/TTXVN)

រដ្ឋមន្ត្រីទទួលបន្ទុកការសម្របសម្រួលផែនការ  Brexit ដោយគ្មានកិច្ចព្រមព្រៀងលោក Micheal Gove  បានឲ្យដឹងថាអង់គ្លេសមានមធ្យោបាយនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើការចាកចេញពី EU នៅថ្ងៃទី ៣១ ខែតុលា។ លោកបានអះអាងថារដ្ឋាភិបាលអង់គ្លេសបានផ្ញើលិខិតស្នើសុំពន្យាពេលឲ្យ Brexit តាមសំណើរបស់សភាអង់គ្លេស ប៉ុន្តែស្ថាប័ននីតិបញ្ញត្តិអង់គ្លេសនឹងមិនអាចផ្លាស់ប្តូរឆន្ទៈរបស់នាយករដ្ឋមន្រ្តី គោលនយោបាយនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបទាន់ពេលវេលានោះឡើយដោយមិនមានការពន្យារពេលបន្ថែមទៀតនោះផង។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab បានឲ្យដឹងថា រដ្ឋាភិបាលហាក់ដូចជាទទួលបានការគាំទ្រគ្រប់គ្រាន់នៅក្នុងសភាជាន់ទាបដើម្បីទុកឲ្យកិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្រ្តី លោក Boris Johnson ត្រូវបានអនុម័តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ