រដ្ឋាភិបាលអង់គ្លេសមានទំនុកចិត្តនឹងធ្វើឲ្យមានសុពលភាពមាត្រាទី៥០នៃសន្ធិសញ្ញា Lisbon ទាន់ពេលវេលា

រដ្ឋាភិបាលអង់គ្លេសមានទំនុកចិត្តនឹងធ្វើឲ្យមានសុពលភាពមាត្រាទី៥០នៃសន្ធិសញ្ញា Lisbon ទាន់ពេលវេលា - ảnh 1
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖Internet)

(VOVworld) - រដ្ឋាភិបាលអង់គ្លេសបានសំដែងជំនឿជាក់ថា នាថ្ងៃទី១៥ មិនា
ខាងមុខ នាយករដ្ឋមន្រ្តីលោកស្រី Theresa May នឹងអាចដាកឲ្យមានសុពលភាព
មាត្រាទី៥០នៃសន្ធិសញ្ញា Lisbon ដើម្បីអង់គ្លេសចាប់ផ្ដើមដំណើរការចរចារចាកចេញ
ពីសហភាពអឺរ៉ុប ឬហៅថា Brexit។មុននោះ លោកស្រី May សន្យាថា នឹងធ្វើប្រការ
នេះមុនថ្ងៃចុងក្រោយខែមិនានេះ។
ក្រោយពីបរាជ័យនៅព្រឹទ្ធសភាអង់គ្លេសអំពីគំរោងច្បាប់ Brexit នោះ រដ្ឋាភិបាល
អង់គ្លេសនឹងខំប្រឹងប្រែងជំរុញចលនាសភាជាន់ទាបច្រានចោលមាត្រាដែលបង្ខំអង់
គ្លេសធានាភាពជាពលរដ្ឋរបស់ប្រជាពលរដ្ឋ EU រស់នៅអង់គ្លេសក្រោយពីប្រទេស
នេះចាកចេញពី EU។មុននោះ នាថ្ងៃទី១ មិនា ព្រឹទ្ធសភាអង់គ្លេសបាន ឯកភាព
បញ្ចូលក្នុងគំរោងច្បាប់ Brexit នូវមាត្រាដែលទទួលស្គាល់សិទ្ធិរបស់ប្រជាពលរដ្ឋ
 EU នៅអង់គ្លេស។រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីលោកស្រី Theresa May ចាត់ទុក
ថា នេះជាប្រការគួរឲ្យខកចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ