រដ្ឋាភិបាលអ៊ីតាលីជួយឧបត្ថម្ភវ៉ាក់សាំង Astra Zeneca ជាង ៨០ ម៉ឺនដូស​ជូនវៀតណាម

(VOVWORLD) - នាថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ រដ្ឋាភិបាលអ៊ីតាលីបានសម្រេចជួយឧបត្ថម្ភវ៉ាក់សាំង AstraZeneca ចំនួន ៨០១ ៦០០ ដូសជូនវៀតណាមតាមរយៈយន្តការ COVAX សំដៅជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។
រដ្ឋាភិបាលអ៊ីតាលីជួយឧបត្ថម្ភវ៉ាក់សាំង Astra Zeneca ជាង ៨០ ម៉ឺនដូស​ជូនវៀតណាម - ảnh 1វ៉ាក់សាំង AstraZeneca (រូបថត៖ AP)

តាមផែនការ ចំនួនវ៉ាក់សាំងទាំងនេះនឹងត្រូវបានដឹកជញ្ជូនទៅប្រគល់ជូនវៀតណាមនាដើមខែកញ្ញាខាងមុខ។ នេះគឺជាលទ្ធផលនៃការធ្វើចលនាជាន់ខ្ពស់ ក្នុងនោះមានការដែលលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានផ្ញើសាលិខិតជូននាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi និងកិច្ចខិតខំប្រឹងប្រែងធ្វើការចលនារបស់ក្រុមការងាររបស់រដ្ឋាភិបាល ទទួលបន្ទុកការទូតវ៉ាក់សាំងនារយៈពេលកន្លងទៅ។ ការសម្រេចចិត្តនេះគឺជាសក្ខីភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ដែលបង្ហាញពីស្មារតីសាមគ្គីភាពរបស់រដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីចំពោះវៀតណាមក្នុងគ្រាដ៏លំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ