រដ្ឋាភិបាលអនុម័តលើគម្រោងបណ្តុះបណ្តាល ពង្រឹងសមត្ថភាពធនធានមនុស្សដើម្បីបំពេញតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ទើបបានចុះហត្ថលេខាយល់ព្រមលើកម្មវិធី “បណ្តុះបណ្តាលនិងបណ្តុះបណ្តាលឡើងវិញដើម្បីកែលម្អជំនាញនៃប្រភពធនធានមនុស្ស សំដៅបំពេញតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤”។
គោលដៅនៃកម្មវិធីគឺបណ្តុះបណ្តាលជំនាញនិងជំនាញវិជ្ជាជីវៈថ្មីយ៉ាងហោចណាស់ចំនួន ២០ សម្រាប់វិជ្ជាជីវៈនៅកម្រិតមហាវិទ្យាល័យនិងកម្រិតមធ្យម ដោយមានអាទិភាពផ្តល់ជូនវិស័យព័ត៌មានវិទ្យា បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ ជំនាញនាពេលអនាគតដែលបំពេញតាមតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤; រួមចំណែកក្នុងការបង្កើតថ្មីនិងការកែលម្អគុណភាពនៃការអប់រំវិជ្ជាជីវៈក្នុងទិសដៅបើកចំហ មានភាពចម្រុះនិងភាពបត់បែន ដើម្បីបំពេញតម្រូវការការរៀនសូត្រពេញមួយជីវិតរបស់ប្រជាជន។ ភារកិច្ចនិងដំណោះស្រាយរបស់កម្មវិធីគឺវាយតម្លៃនិងកសាងកម្មវិធីបណ្តុះបណ្តាលតាមតម្រូវការ; ពង្រឹងសមត្ថភាពរបស់ជួរគ្រូបង្រៀន អ្នកគ្រប់គ្រងស្ថាប័នអប់រំវិជ្ជាជីវៈនិងគ្រូបង្រៀននៅតាមសហគ្រាស ... ក្នុងនោះរដ្ឋបញ្ជាឱ្យស្ថាប័នអប់រំវិជ្ជាជីវៈដែលត្រូវបានជ្រើសរើសចូលរួមក្នុងការបណ្តុះបណ្តាលឬបណ្តុះបណ្តាលឡើងវិញនៅក្នុងកម្មវិធីនេះតាមទម្រង់ផ្លូវការឬជាប្រចាំ៕