រដ្ឋាភិបាលអាល្លឺម៉ង់ផ្តល់ជំនួយសំរាប់គំរោងការណ៍បង្កើនកិច្ចការពារទឹកក្រោមដីរបស់វៀតណាម
|
រដ្ឋាភិបាលអាល្លឺម៉ង់ផ្តល់ជំនួយសំរាប់គំរោងការណ៍បង្កើនកិច្ចការពារទឹកក្រោមដីរបស់វៀតណាម |
(VOV)_គំរោងការណ៍៖ បង្កើនកិច្ចការពារទឹកក្រោមដីនៅវៀតណាម ដោយ
រដ្ឋាភិបាលអាល្លឺម៉ង់ផ្តល់ជំនួយ ដែលទើបនឹងបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុ
ម័ត។ គំរោងការន៍នេះគឺសំដៅបង្កើនសមត្ថភាពគ្រប់គ្រង ធ្វើអាជីវកម្ម និងការពារ
ធនធានទឹកក្រោមដីនៅវៀតណាម ។ គំរោងការណ៍នេះនឹងបំពេញបន្ថែមទិន្នន័យ
សិក្សាស្រាវជ្រាវអំពីទឹកក្រោមដីនៅបណ្ដាខេត្តនៅតំបន់សណ្ដរទន្លេ Cuu Long
បង្កើនសមត្ថភាពបច្ចេកទេសអំពីការស្រាវជ្រាវ វាយតំលៃកិច្ចការពារទឹកក្រោមដី
លើកកំពស់ចំណេះដឹងរបស់សហគមន៍ចំពោះកិច្ចការពារប្រភពធនធានទឹក
ក្រោមដីសំរាប់តំបន់។ បរិមាណប្រាក់ទុននៃគំរោងការណ៍នេះគឺ៖ ទុន ODA ឥត
សំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ គឺ១,៥លាន Euro និងទុនបំពេញបន្ថែមរបស់វៀតណាមគឺ ៩១,១០០ Euro ។ គំរោងការណ៍នេះត្រូវបានអនុវត្តពីឆ្នាំ
២០១៥ដល់ឆ្នាំ ២០១៧៕