រដ្ឋាភិបាលអាល្លឺម៉ង់អបអរសាទរចំពោះការចុះហត្ថលេខាលើ RCEP

(VOVWORLD) - បណ្ដាប្រទេសហត្ថលេខី RCEP ដែលស្រូបយក ១/៣ នៃបរិមាណសេដ្ឋកិច្ចពិភពលោក ហើយអាចកាត់បន្ថយពន្ធគយនិងជួយសម្រួលដល់ការអភិក្រមទីផ្សារសេវាកម្មរបស់គ្នាទៅវិញទៅមក។
រដ្ឋាភិបាលអាល្លឺម៉ង់អបអរសាទរចំពោះការចុះហត្ថលេខាលើ RCEP - ảnh 1ដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចសហព័ន្ធអាល្លឺម៉ង់លោក Peter Altmaier  (រូបថត៖ AFP)

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចសហព័ន្ធអាល្លឺម៉ង់លោក Peter Altmaier នៅថ្ងៃទី ១៦ ខែវិច្ឆិកាបាន អបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) រវាងប្រទេសទាំង ១៥ នៅតំបន់ អាស៊ីប៉ាស៊ីហ្វិក។ ថ្លែងនៅក្នុងទីក្រុងប៊ែរឡាំងលោករដ្ឋមន្រ្តី Altmaier បានថ្លែងថាកិច្ចព្រមព្រៀង RCEP ដែលបានចុះហត្ថលេខានឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ពាណិជ្ជកម្មពិភពលោកដោយសេរីនិងផ្អែកលើច្បាប់។ ជាមួយនឹងការចុះហត្ថលេខាលើ RCEP នោះ បណ្ដាប្រទេសហត្ថលេខី RCEP ដែលស្រូបយក ១/៣ នៃបរិមាណសេដ្ឋកិច្ចពិភពលោក ហើយអាចកាត់បន្ថយពន្ធគយនិងជួយសម្រួលដល់ការអភិក្រមទីផ្សារសេវាកម្មរបស់គ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ