រដ្ឋាភិបាលអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រឆាំងការនេសាទខុសច្បាប់
(VOVWORLD) -សិក្ខាសាលាចែករំលែកព័ត៌ មានសហគមន៍ស្តីពីប្រឆាំងការនេសាទខុសច្បាប់ មិនជូនដំណឹងមុននិងមិនដំណើការតាមច្បាប់ បានប្រព្រឹត្តទៅនាថ្ងៃទី៨ធ្នូនៅ ខេត្ត Quang Ngai (វៀតណាម)។
អ្នកជំនាញការអូស្ត្រាលីផ្សព្វផ្សាយឲ្យអ្នកនេសាទកុំឲ្យនេសាទខុសច្បាប់ |
នៅក្នុងសិក្ខាសាលានេះ ស្ថាប័នគ្រប់គ្រងជលផល អូស្ត្រាលីបានផ្តល់ព៏ត៌មានស្តីពីបទបញ្ញត្តិរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងកិច្ចការពារ គ្រប់គ្រងសកម្មភាពនេសាទលើសមុទ្រ អំពីប្រភេទជលផលត្រូវហាមនេសាទ និង ទង្វើនេសាទខុសច្បាប់ជាដើម។ ចូលរួមក្នុងសិក្ខាសាលានេះ លោក Pham Ngoc Tuan អនុប្រធាននាយកដ្ឋានធ្វើអាជីវកម្ម នៃអគ្គនាយកដ្ឋានជលផលបានឲ្យដឹងថា៖
“ជាលើកដំបូងវៀតណាមបានដាក់បញ្ចូលក្នុងច្បាប់កំណត់កម្រិតផាក់វិន័យ អតិបរមាឡើងដល់១ពាន់លានដុងសម្រាប់ការរំលោភច្បាប់។ នោះត្រឹមតែ គឺ បុគ្គល បើជាអង្គភាពវិញ គឺការផាក់វិន័យនឹងឡើងទ្វេដង គឺ២ពាន់លានដុង។ សេចក្តីសម្រេចចិត្តលេខ៥៣ ធ្វើវិសោធនកម្ម ក្នុងនោះកំណត់អំពីសំភារៈត្រួត ពិនិត្យនាវាហើយបើនាវានេសាទមិនបំពាក់សំភារៈតាមការកំណត់ គឺចាត់ទុកនាវា នេសាទនោះគឺនេសាទខុសច្បាប់”៕