រដ្ឋាភិបាលអេស្ប៉ាញអនុម័តលើរាល់វិធានការដោះស្រាយបញ្ហានៅ Catalonia
(VOVWORLD) - នាថ្ងៃទី ២១ តុលា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy បានប្រកាសនឹងត្រួតពិនិត្យសិទ្ធិអំណាចនៃស្ថាប័ននិតិបញ្ញត្តិតំបន់ស្វយ័ត Catalonia រំសាយរដ្ឋអំណាចតំបន់និងរៀបចំការបោះឆ្នោតមុនកាលកំណត់នាខែមិថុនានាឆ្នាំ ២០១៨ ខាងមុខ សំដៅទប់ស្កាត់ផែនការចាកចេញពីអេស្ប៉ាញនៃតំបន់ស្វយ័តនេះ។
រដ្ឋាភិបាលអេស្ប៉ាញអនុម័តលើរាល់វិធានការដោះស្រាយបញ្ហានៅ Catalonia |
(VOVworld) – នាថ្ងៃទី ២១ តុលា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy បានប្រកាសនឹងត្រួតពិនិត្យសិទ្ធិអំណាចនៃស្ថាប័ននិតិបញ្ញត្តិតំបន់ស្វយ័ត Catalonia រំសាយរដ្ឋអំណាចតំបន់និងរៀបចំការបោះឆ្នោតមុនកាលកំណត់នាខែមិថុនានាឆ្នាំ ២០១៨ ខាងមុខ សំដៅទប់ស្កាត់ផែនការចាកចេញពីអេស្ប៉ាញនៃតំបន់ស្វយ័តនេះ។ ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំជាបន្ទាន់នាថ្ងៃដដែល នាយករដ្ឋមន្ត្រី Rajoy បានឲ្យដឹងថា៖ រដ្ឋាភិបាលអេស្ប៉ាញបាននាំចេញសេចក្តីសម្រេចដែលគ្មានគំរូវិនិច័យពីមុនមកនៅ លើយសំដៅធានាភាពអព្យាក្រឹត្យនៃស្ថាប័នតំបន់ សមត្ថភាពធ្វើសកម្មភាពនៃសេវាកម្ម សាធារណៈនិងសកម្មភាពសេដ្ឋកិច្ច ក៏ដូចជា កិច្ចការពារសិទ្ធិប្រយោជន៍របស់ប្រជា ពលរដ្ឋទាំងមូល។ លោកបានសង្កត់ធ្ងន់ថា៖ Madrid គ្មានចម្រើសណាមួយឡើយ ដោយសារ រដ្ឋអំណាចតំបន់ស្វយ័ត Catalonia បានដំណើរទង្វើដោយឯកតោភាគី ហើយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនិងស្វែងរកការប្រឆាំងខំណៈដែលរៀបចំការបោះប្រជាមតិស្តីពីឯករាជ្យសំរាប់តំបន់ស្វយ័តនេះ។ តាមគំរោង ព្រឹទ្ធសភាអេស្ប៉ាញនឹងអនុម័តលើ បណ្ដាវិធានការនេះនាថ្ងៃទី ២៧ តុលា ខាងមុខ។ ប្រតិកម្មចំពោះមុខសេចក្តីប្រកាសនៃ នាយករដ្ឋមន្ត្រី Rajoy នាថ្ងៃដដែល អភិបាលតំបន់ Catalonia លោក Carles Puigdemont បានមានប្រសាសន៍ថា៖ ប្រជាជនតំបន់នេះមិនទទួលយកវិធានការដែល រដ្ឋាភិបាលអេស្ប៉ាញបានាំចេញ។ លោក Puigdemont បានចាត់ទុកថា៖ រដ្ឋាភិបាល អេស្ប៉ាញមិនគោរពរច្បាប់ហើយស្នើឲ្យស្ថាប័ននិតិបញ្ញត្តិ Catalonia កោះហៅសម័យ ប្រជុំពេញអង្គដើម្បីពិភាក្សារបៀបប្រឆាំងជំទាស់វិធានការដែល Madrid ទើបនឹងនាំ ចេញ៕