រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងតាលីបង់ចាប់ផ្តើមជុំចរចាសន្តិភាពជាថ្មី
(VOVWORLD) - នាថ្ងៃទី ៦ ធ្នូ រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមចរចារបស់ក្រុមឧទ្ទាមតាលីបង់បានជួបប្រជុំគ្នានៅរដ្ឋធានី ដូហា របស់កាតា ចាប់ផ្តើមជុំចរចាថ្មីមួយ បន្ទាប់ពីមានការជជែកដេញដោលគ្នាអស់រយៈពេលជាច្រើនខែស្ដីពីច្បាប់និងប្បញ្ញត្តិសម្រាប់ការសន្ទនាដោយសន្តិវិធី។
ទិដ្ឋភាពនៃកិច្ចចរចា (រូបថត៖ TTXVN) |
សេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិភាពអាហ្វហ្គានីស្ថានបានបញ្ជាក់ថាកិច្ចប្រជុំលើកដំបូងរបស់ក្រុមចរចារបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមប្រឆាំងបានធ្វើឡើងនៅទីក្រុងដូហាដើម្បីរៀបចំរបៀបវារៈសម្រាប់បណ្ដាកិច្ចចរចា។ ប្រធាធានឧត្តមក្រុមប្រឹក្សាបង្រួបបង្រួមជាតិអាហ្វហ្គានីស្ថានលោក Abdullah Abdullah បានវាយតម្លៃថា ការវិវឌ្ឍនៃការចរចានេះគឺជាការបោះជំហានដ៏សំខាន់ដំបូង ខណៈពេលដែលបេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកអាហ្វហ្គានីស្ថាន លោក Zalmay Khalilzad បានវាយតម្លៃថា នេះគឺជារបត់ដ៏សំខាន់មួយ៕