រដ្ឋាភិបាលអេហ្ស៊ីបសម្រេចរំសាយរាល់ការធ្វើបាតុកម្ម

រដ្ឋាភិបាលអេហ្ស៊ីបសម្រេចរំសាយរាល់ការធ្វើបាតុកម្ម - ảnh 1
រដ្ឋាភិបាលជាបណ្តោះអាស្នអេហ្ស៊ីបបាន ស្នើឲ្យក្រសួងមហាផ្ទៃ
ប្រទេសនេះរំសាយរាល់ការធ្វើបាតុកម្មគាំទ្រអតីតប្រធានាធិបតី លោក  Mohamed Morsi
(Image: Vietnamplus)

(VOVworld) – នាថ្ងៃទី​៣១ កក្កដា រដ្ឋាភិបាលជាបណ្តោះអាស្នអេហ្ស៊ីបបានស្នើឲ្យក្រសួង
មហាផ្ទៃប្រទេសនេះរំសាយរាល់ការធ្វើបាតុកម្មគាំទ្រអតីតប្រធានាធិបតី លោក Mohamed
Morsi ដែល​បានអូសបន្លាយក្នុងរយៈពេល ១ ខែ ក្នុងទូ ទាំងប្រទេសអេហ្ស៊ីប។ សេចក្តី
ប្រកាសរបស់រដ្ឋាភិបាលអេហ្ស៊ីបបានលើកច្បាស់​ថា៖ បណ្ដាការធ្វើបាតុកម្មនេះគឺជាការ
គំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខជាតិ របស់អេហ្ស៊ីប។ ភ្លាមមួយរំពេចនោះអង្គការភា
តរៈឥស្លាមនិងកំលាំងគាំទ្រលោក Morsi បានបដិសេធយ៉ាងខ្លាំងក្លាកាយវិការនេះរបស់
រដ្ឋាភិបាលអេហ្ស៊ីប។ ក្នុង ពេលនោះ សេចក្តីសម្រេចរបស់រដ្ឋាភិបាលប្រទេសនេះទទួល
បានការគាំទ្រនៃ ប្រជាជនអេហ្ស៊ីប។ តាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា៖ បណ្ដា
អ្នកគាំទ្រ លោក Morsi នឹងបន្តធ្វើបាតុកម្មតទៅទៀត ដោយមិនអើពើរដល់ហានិភ័យត្រូវ ប្រឈមមុខនឹងសកម្មភាពតឹងរឹងរបស់កំលាំងនីតិប្រតិបត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ