រដ្ឋមន្ត្រី Hoang Tuan Anh៖ នឹងផ្សព្វផ្សាយរូងភ្នំSon Doong នៅសឹង្ហបុរី

រដ្ឋមន្ត្រី Hoang Tuan Anh៖ នឹងផ្សព្វផ្សាយរូងភ្នំSon Doong នៅសឹង្ហបុរី - ảnh 1
រដ្ឋមន្ត្រី Hoang Tuan Anh៖ នឹងផ្សព្វផ្សាយរូងភ្នំSon Doong នៅសឹង្ហបុរី (VOV)


        Vovworld-ចាប់ពីថ្ងៃទី៤មិថុនារដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិង​ទេសចរណ៍​
វៀតណាមលោក Hoang Tuan Anh នឹងអញ្ចើញទៅកាន់សឹង្ហបុរីដើម្បីចូលរួម
​ព្រឹត្តិការណ៍ Seagames ២៨និងបញ្ជាដោយផ្ទាល់បំផុសកម្មវិធីផ្សព្វផ្សាយ​ទេសចរណ៍
វៀតណាមនៅទីផ្សារសឹង្ហបុរី ឧទ្ទេសនាមទេសចរណ៍រូងភ្នំ Son Doong ទៅកាន់ភ្ញៀវ
ទេសចរណ៍នៅបណ្ដាប្រទេសក្នុងដំបន់អាស៊ី-អាគ្នេយ៍​ដែល​ចូល​រួម Seagames ២៨។
តាមរបៀបវារៈរដ្ឋមន្ត្រី Hoang Tuan Anh នឹងមាន​ជំនួប​​ធ្វើការ​ជាមួយរដ្ឋមន្ត្រីក្រសួង
ពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរីស្ដីពីការ​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ
ទេសចរណ៍រវាងប្រទេសទាំងពីរ។ ប្រការពិសេស​នៃ​កម្មវិធីផ្សព្វផ្សាយលើកនេះគឺ
លោក Howard Limbert ដែលជាប្រធានក្រុមប្រថុយ​ប្រថានស្រាវជ្រាវ​រូងភ្នំ Son Doong
នោះនឹងធ្វើអធិប្បាយដោយផ្ទាល់អំពីសក្ដានុភាព​ទេសចរណ៍​រូងភ្នំខេត្ត Quang Binh
និងផែនការធ្វើខ្សែភាពយន្តផ្សព្វផ្សាយអំពីរូងភ្នំ Son Doong នៃកាណាល់ទី៥ទូរទស្សន៍
សឹង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ