រដ្ឋមន្ត្រី Phung Quang Thanh ទទួលជួបគណៈប្រតិភូគ្រួសារអតីតទីប្រឹក្សាយោធាចិន

រដ្ឋមន្ត្រី Phung Quang Thanh ទទួលជួបគណៈប្រតិភូគ្រួសារអតីតទីប្រឹក្សាយោធាចិន - ảnh 1
រដ្ឋមន្ត្រី Phung Quang Thanh ទទួលជួបគណៈប្រតិភូគ្រួសារអតីតទីប្រឹក្សាយោធាចិន (vietnamplus.vn)

        Vovworld-បន្តដំណើរទស្សនកិច្ចនិងធ្វើការនៅវៀតណាម នារសៀលថ្ងៃ​ទី​
២៤មេសា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh បានទទួលជួបសន្ទនាគណៈប្រតិភូគ្រួសារអតីតទីប្រឹក្សាយោធាចិនជួយឧបត្ថម្ភ
វៀតណាមក្នុងការតស៊ូប្រឆាំងអាណានិគមនិយមបារាំងនិងគ្រួសារឧត្តមសេនីយ៍
នៃប្រទេសទាំងពីរ Nguyen Son ដឹកនាំដោយលោក Qi Jianguo អនុប្រធាន​សមាគម
មិត្តភាពចិន-វៀតណាម។

        នៅពិធីទទួលជួបសន្ទនានេះ រដ្ឋមន្ត្រី Phung Quang Thanh បានសង្កត់ធ្ងន់​ថា ជ័យជំនះរបស់បដិវត្តវៀតណាមមិនអាចកាត់ផ្ដាច់ចេញពីការជួយឧបត្ថម្ភដ៏​ធំធេង
អំពីមនុស្សនិងសម្ភារៈរបស់ប្រទេសសង្គមនិយមនានា ពិសេសគឺការ​ជួយ​ឧបត្ថម្ភ
របស់ចិន។ រដ្ឋមន្ត្រី Phung Quang Thanh បានអះអាងថា​ប្រជាជនវៀត​ណាម​ជា
និច្ចកាលចងចាំនិងសម្ដែងចំណងមិត្តភាពរវាងប្រជាជនវៀតណាមនិង​ចិននិងមាន
បំណងបណ្ដាសមាជិកក្នុងគណៈប្រតិភូបន្តរួមចំណែកកសាងទំនាក់ទំនងមិត្តភាព
វៀតណាមនិងចិនកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ