រដ្ឋមន្ត្រី Tran Dai Quang ទៅបំពេញទស្សនកិច្ចនៅអាមេរិក

រដ្ឋមន្ត្រី Tran Dai Quang ទៅបំពេញទស្សនកិច្ចនៅអាមេរិក - ảnh 1
រដ្ឋមន្ត្រី Tran Dai Quang ទៅបំពេញទស្សនកិច្ចនៅអាមេរិក (VOV)


        Vovworld-គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមដឹកនាំដោយ​នាយ
ឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលនាថ្ងៃទី១៦មិនា​បាន​ចាប់ផ្ដើម
ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រី Tran Dai Quang បានជួបសន្ទនាជាមួយលោក Scot Marciel ឧបការីរង​រដ្ឋមន្ត្រី​ការបរទេសទទួលបន្ទុក
អាស៊ីបូព៌ា-ប៉ាស៊ីហ្វីក។ លោក Scot Marciel បាន​ចាត់ទុកថា ដំណើរទស្សនកិច្ចជាការ
ចាប់ផ្ដើមដ៏ល្អប្រសើរសំរាប់សកម្មភាពរំលឹក​ខួបអនុស្សាវរីយ៍​នៅប្រទេសទាំងពីរ រួម
ចំណែកជំរុញទំនាក់ទំនងដៃគូរលើគ្រប់​វិស័យនិងបង្កើតបុព្វបទ​សំរាប់ដំណើរទស្សនកិច្ច
ជាផ្លូវការនៅអាមេរិករបស់​អគ្គលេខាបក្សកុម្មុយនីស្ត​វៀត​ណាមលោក Nguyen Phu Trong
និងដំណើរ​ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាងប្រទេសទាំងពីរ។

        រដ្ឋមន្ត្រីលោក Tran Dai Quang បានសង្កត់ធ្ងន់ថា​វៀតណាមស្វាគមន៍​អាមេរិក​បង្កើន
កិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះ​មានវៀតណាម​ផង ដើម្បី
សន្តិភាពស្ថិរភាពនិងភាពសម្បូរុងរឿងរបស់ដំបន់លើ​មូលដ្ឋានគោរព​ធម្មនុញ្ញអង្គការ
សហប្រជាជាតិច្បាប់អន្តរជាតិគោរពរបប​នយោបាយឯករាជ្យ​អធិបតេយ្យភាពនិងបូរណ
ភាពដែនដីរបស់បណ្ដាប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ