រដ្ឋមន្ត្រី Tran Dai Quang បានចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា

រដ្ឋមន្ត្រី Tran Dai Quang បានចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា - ảnh 1
រដ្ឋមន្ត្រី Tran Dai Quang បានចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា (baotintuc.vn)

        Vovworld-នាថ្ងៃទី១វិច្ឆិកា ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang បានជួប​ចរចារ​ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ដាលោក Sushilkumar Shinde។ នៅការចរចារ​
លោក Sushilkumar Shinde បានអះអាងថា វៀតណាមដើរតួនាទីស្នូលក្នុងគោល​នយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា សន្យានឹងខំប្រឹងប្រែងធ្វើអស់ពីកំលាំង​កាយចិត្តដើម្បីបង្កើននិងបើកទូលាយទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រជាមួយវៀត
ណាមក្នុងវិស័យកសាងហេដ្ឋានរចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មានការទូតប្រជាជន​
ជាដើម។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងទ្វេភាគីអំពីការប័ត្យាប័ន។ នេះជាឯកសារកត្តិយុតសំខាន់បង្កលក្ខណៈ​សំរាប់​ស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយ​ប្រសិទ្ធភាពក្នុងការតស៊ូបង្កប្រឆាំងបទល្មើស ធានាសន្តិសុខសណ្ដាប់ធ្នាប់របស់​
ប្រទេស​នីមួយៗ រួមចំណែកការពារសន្តិភាពស្ថិរភាពនិងផលប្រយោជន៍របស់​ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ