រដ្ឋមន្ត្រីការទូតរុស្ស៊ី Sergey Lavrov វាយតម្លៃវិជ្ជមានអំពីទំនាក់ទំនងរុស្ស៊ី-វៀតណាម

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី២០ខែមិនាឆ្នាំ២០១៨។ 
រដ្ឋមន្ត្រីការទូតរុស្ស៊ី Sergey Lavrov វាយតម្លៃវិជ្ជមានអំពីទំនាក់ទំនងរុស្ស៊ី-វៀតណាម - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ី  លោក Sergey Lavrov  

អញ្ជើញឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានក្នុង ឱកាសនេះ រដ្ឋមន្ត្រី លោក Sergey Lavrov ឲ្យដឹងថា ខ្លឹមសារលេចធ្លោនឹងបានលើក មកពិភាក្សាក្នុងដំណើរទស្សនកិច្ចនេះគឺការងារត្រៀមរៀបចំ “ឆ្នាំរុស្ស៊ីនៅវៀត ណាម” និងឆ្នាំវៀតណាមនៅរុស្ស៊ី (គ្រោងនឹងប្រព្រឹត្តទៅនាឆ្នាំ២០១៩ខាងមុខ)។

        យោងតាមរដ្ឋមន្ត្រី លោក Lavrov ថា ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានកត់សម្គាល់ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រការសំខាន់គឺ ប្រទេសទាំងពីរកំពុងមានប្រភពកម្លាំងល្អ ដែលនាំមកលទ្ធផល វិជ្ជមាននាពេលអនាគត។ ស្តីពីតួនាទីរបស់រុស្ស៊ីក្នុងកិច្ចសហប្រ តិបត្តិការជាមួយក្រិត្យក្រមមួយចំនួនក្នុងតំបន់ ដូចជាអាស៊ាន វេទិកាតំបន់អាស៊ាន (ARF) និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លោក Lavrov បានឲ្យដឹងថា រុស្ស៊ីកំពុងខិតខំប្រឹងប្រែងរួមជាមួយប្រទេសមិត្តក្នុងនោះមានវៀតណាម ជម្រុញរបៀបវារៈដោយការឯកភាពខ្ពស់ជាង សំដៅធានារចនាសម្ព័ន្ធសន្តិសុខនិងកិច្ច សហប្រតិបត្តិការឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ