រដ្ឋមន្ត្រីការបរទេស G7 ចេញសេចក្តីថ្លែងការណ៍រួម ស្តីពី​បញ្ហាក្តៅគគុក​ជាច្រើន​នៃពិភពលោក

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានអះអាងអំពីសារៈសំខាន់ នៃការអនុវត្ត ន៍បទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើ ស.ប.ប.ក កូរ៉េ យ៉ាងពេញលេញ ដោយចាប់បង្ខំឲ្យប្រទេសនេះរំសាយនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការបរទេស G7 ចេញសេចក្តីថ្លែងការណ៍រួម ស្តីពី​បញ្ហាក្តៅគគុក​ជាច្រើន​នៃពិភពលោក - ảnh 1 ប្រតិភូនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្រោយរយៈពេល ២ ថ្ងៃ ប្រព្រឹត្តិទៅកិច្ចប្រជុំនៅមណ្ឌលសម្រាកលំហែកាយ Breton នៅ Dinard ភាគខាងជើងប្រទេសបារាំងនោះ នាថ្ងៃទី ៦ ខែមេសា រដ្ឋមន្ត្រី ការបរទេស នៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខទាំង ៧ លើពិភពលោក (G7)បានចេញសេចក្តីថ្លែងការណ៍រួម ស្ដីពី បញ្ហាក្តៅគគុកជាច្រើននៃ ពិភពលោក។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន ក្រោយពីកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានអះអាងអំពីសារៈសំខាន់ នៃការអនុវត្ត ន៍បទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើ ស.ប.ប.ក កូរ៉េ យ៉ាងពេញលេញ ដោយចាប់បង្ខំឲ្យប្រទេសនេះរំសាយនុយក្លេអ៊ែរ។ G7 បានលើកត្រដែតការរួមសហការក្នុងការកាត់បន្ថយវិធានការបញ្ជៀសបទដាក់ទណ្ឌកម្មរបស់ព្យុងយ៉ាង ដូចជាសកម្មភាពចាក់ប្រេងពីនាវាទៅនាវា លក់ ធ្យូងថ្មនិងទំនិញហាមឃាត់ផ្សេងទៀត។

អំពិការដែលចិនធ្វើយោធូបនីយកម្ម ប៉ុស្ត៍ខាងមុខនៅតាមតំបន់ជម្លោះលើសមុទ្រខាងកើត ហើយគ្រោងកាត់បន្ថយ ការគ្រប់គ្រងរបស់ជប៉ុនលើប្រជុំកោះ Senkaku ដែលប៉េកាំងហៅថា Diaoyutai នៅសមុទ្រ Hoa Tung នោះ G7 បានសម្ដែងកាប្រឆាំងចំពោះរាល់សកម្មភាពឯកតោភាគីដែលធ្វើសំណឹកដល់ស្ថិរភាពតំបន់និងសណ្ដាប់ធ្នាប់ ដោយផ្អែកលើច្បាប់អន្ដរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ