រដ្ឋមន្ត្រីការបរទេស Paolo Gentiloni ត្រូវបានកំណត់ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់អ៊ីតាលី

រដ្ឋមន្ត្រីការបរទេស Paolo Gentiloni ត្រូវបានកំណត់ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់អ៊ីតាលី - ảnh 1
រដ្ឋមន្ត្រីការបរទេស Paolo Gentiloni ត្រូវបានកំណត់ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់អ៊ីតាលី (VNA)


(VOVworld) – នាថ្ងៃទី ១១ ធ្នូ ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella
 បានជ្រើសតាំងរដ្ឋមន្ត្រីការបរទេស លោក Paolo Gentiloni ធ្វើជានាយករដ្ឋមន្ត្រី
 បណ្តោះអាសន្ននៃប្រទេសនេះ ជំនួសឲ្យ លោក Matteo Renzi ដែលទើបនឹងលា
លែងពីដំណែងនាថ្ងៃទី ៧​ ធ្នូ កន្លងទៅ បន្ទាប់ពីការបរាជ័យក្នុងការបោះប្រជា
មតិ ស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ។​ បន្ទាប់ពីទទួលដំណែងថ្មីជាផ្លូវការ លោក
Paolo Gentiloni នឹងចាប់ផ្តើមការពិគ្រោះយោបល់ជាមួយបណ្ដាគណៈបក្ស
នយោបាយ សំដៅបង្កើតរដ្ឋាភិបាលជាបន្តសំរាប់អ៊ីតាលីក្នុងកាលៈទេសៈ
សន្និសីទកំពូល សហភាពអឺរ៉ុបគ្រោងនឹងរៀបចំឡើងនាថ្ងៃទី ១៥​ ធ្នូខាងមុខ។
ក្នុងករណី លោក Paolo Gentiloni នៅតែមិនអាចបំផុសការគាំទ្រពីគណៈ
បក្សទាំងឡាយដើម្បីបង្កើតឡើងរដ្ឋាភិបាលថ្មីមួយ នោះគឺប្រធានាធិបតី
 Sergio Mattarella ត្រូវកំណត់មុខសញ្ញាដទៃទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ