រដ្ឋមន្ត្រីការបរទេស UAE ពិភាក្សាអំពីសភាពការណ៍នៅយេម៉ែនជាមួយបេសកជនអង្គការសហប្រជាជាតិ
(VOVWORLD) -នាថ្ងៃទី១៣ សីហា រដ្ឋមន្ត្រីការបរទេស UAE លោក Abdullah Bin Zayed Al Nahyan បានជួបពិភាក្សាជាមួយបេសកជន អង្គការសហប្រជាជាតិ លោក Ismail Ould Cheikh Ahmed ស្ដីអំពីសភាពការណ៍ថ្មីៗបំផុត នៅយេម៉ែន។
រដ្ឋមន្ត្រីការបរទេស UAE ពិភាក្សាអំពីសភាពការណ៍នៅយេម៉ែនជាមួយបេសកជនអង្គការសហប្រជាជាតិ
|
នាថ្ងៃទី១៣ សីហា រដ្ឋមន្ត្រីការបរទេស UAE លោក Abdullah Bin Zayed Al Nahyan បានជួបពិភាក្សាជាមួយបេសកជន អង្គការសហប្រជាជាតិ លោក Ismail Ould Cheikh Ahmed ស្ដីអំពីសភាពការណ៍ថ្មីៗបំផុត នៅយេម៉ែន។ កិច្ចប្រជុំនេះក៏បានពិភាក្សាអំពី”ការខំប្រឹងប្រែងរបស់បេសកជនអង្គការសហប្រជាជាតិ សំដៅដោះស្រាយវិបត្តិនៅយេម៉ែន រួមជាមួយការខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ សំរាប់យេម៉ែន”។ រដ្ឋមន្ត្រីការបរទេស UAE លោក Abdullah Bin Zayed Al Nahyan បានអះអាងថា៖ UAE រួមកម្លាំងកាយចិត្តជាមួយការខំប្រឹបង្រែងនានារបស់អង្គការសហប្រជាជាតិ ដើម្បីទទួលអោយបានដំណោះស្រាយនយោបាយមួយ នៅយេម៉ែន។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេស UAE ក៏បានសង្កត់ធ្ងន់ទៅលើការចាំបាច់អោយប្រជាជនយេម៉ែនបានទាក់ទងជាមួយខ្ទង់ជំនួយមនុស្សធម៌នានាទៀតផង៕