រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសស្តីទីគុយបា Marcelino Medina
(VOVWORLD) - នៅទីស្នាក់ការក្រសួងការបរទេសគុយបា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសស្តីទីគុយបា Marcelino Medina។
រដ្ឋមន្ត្រីការបរទេស Bui Thanh Son ជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសស្តីទីគុយបា Marcelino Medina (រូបថត៖ TTXVN) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទៅកាន់ប្រទេសគុយបា (ថ្ងៃទី ១៨-២០ ខែកញ្ញាឆ្នាំ ២០២១) នៅថ្ងៃទី ១៩ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការក្រសួងការបរទេសគុយបា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសស្តីទីគុយបា Marcelino Medina។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានយល់ព្រមបន្តអនុវត្តន៍ប្រកបដោយភាពបត់បែននូវយន្តការពិគ្រោះយោបល់នយោបាយនៅកម្រិតអនុរដ្ឋមន្រ្តីក្រសួងការបរទេស; ពង្រឹងការសម្របសម្រួលកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនិងវេទិកាពហុភាគីដែលប្រទេសទាំងពីរជាសមាជិក ជាពិសេសនៅអង្គការសហប្រជាជាតិ; ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីសក្តិសមទៅនឹងទំនាក់ទំនងនយោបាយល្អប្រសើររវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ
បន្ទាប់មក រដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងបណ្ឌិត្យសភាការទូតវៀតណាមនិងបណ្ឌិត្យសភាទំនាក់ទំនងអន្តរជាតិគុយបា Raul Roa Garcia ផងដែរ៕