រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនានៅខាងក្រៅសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

(VOVWORLD) - នៅថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសគុយបា ថៃ ឥណ្ឌា អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត ហុងគ្រីនិងអាល់ហ្សេរី។

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនានៅខាងក្រៅសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Parrilla (រូបថត៖ baoquocte.vn)

នៅក្នុងបណ្តាជំនួបនេះ លោករដ្ឋមន្ត្រីបានអះអាងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការចែករំលែកបទពិសោធន៍និងកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ជាពិសេសគឺកិច្ចសហប្រតិបត្តិការវ៉ាក់សាំង។ ជាមួយគ្នានេះ សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិសំខាន់ៗ ជាពិសេសគាំទ្របេក្ខភាពវៀតណាមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។ 

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនានៅខាងក្រៅសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 2រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar (រូបថត៖ baoquocte.vn)
 

ក្នុងនោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានបញ្ជាក់ថា នឹងបន្តសហការនិងគាំទ្រវៀតណាមអំពីវ៉ាក់សាំង ថ្នាំព្យាបាលជំងឺកូវីដ ១៩ និងផលិតផលវេជ្ជសាស្ត្រ។

រីឯរដ្ឋមន្ត្រីការបរទេសហុងគ្រីបានជូនដំណឹងថា ប្រទេសហុងគ្រីបានបញ្ចប់បែបបទក្នុងប្រទេសដោយត្រៀមខ្លួនដើម្បីផ្តល់វ៉ាក់សាំង Astra Zenecca ចំនួន ៤០០,០០០ ដូសដល់ប្រទេស វៀតណាម។

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនានៅខាងក្រៅសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 3រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto (រូបថត៖ baoquocte.vn) 

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងនិងរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះក្នុងពេលឆាប់ៗ ដើម្បីជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ