រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។ 
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព - ảnh 1រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son 

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ នៅទីស្នាក់ការលេខាធិការ ដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមសន្និសីទចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន(AMM Retreat)។ ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។ ដោយអះអាងសារជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវតស៊ូ ពង្រឹងគោលជំហរជាគោលការណ៍ និងលើកកំពស់ ច្បាប់អន្តរជាតិ និង UNCLOS ១៩៨២  ឆ្ពោះទៅសណ្តាប់ធ្នាប់ដែនសមុទ្រតំបន់ដែលផ្អែក លើច្បាប់ ការពារផលប្រយោជន៍ស្របច្បាប់នៃប្រទេសទាំងអស់ជាប់ឆ្នេរសមុទ្រ។

លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានប្រកាសអំពីផែនការរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំមួយចំនួនក្នុងក្របខ័ណ្ឌអាស៊ាន-ចិន ស្តីពីការអនុវត្ត DOC និងផែនការរៀបចំទិវាកូរ៉េខាងត្បូងនៅអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ