រដ្ឋមន្ត្រីការបរទេសចិន៖ ពិភពលោកចាំបាច់ត្រូវចៀសវាងពីសង្គ្រាមត្រជាក់ថ្មី

(VOVWORLD) - នាថ្ងៃទី ២៥ ខែសីហា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី ( Wang Yi) បានឲ្យដឹងថាពិភពលោកគួរតែចៀសវាងពីសង្គ្រាមត្រជាក់ថ្មី។ 
រដ្ឋមន្ត្រីការបរទេសចិន៖ ពិភពលោកចាំបាច់ត្រូវចៀសវាងពីសង្គ្រាមត្រជាក់ថ្មី - ảnh 1 រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី ( Wang Yi) (រូបថត៖ Kyodo/TTXVN)

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយប្រមុខក្រសួងការបរទេសចិន ក្នុងបរិបទដែលភាពតានតឹងខាងពាណិជ្ជកម្មកាន់តែកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិន។

យោងតាមលោក វ៉ាងយី បញ្ហាសំខាន់គឺប្រទេសចិននិងសហភាពអឺរ៉ុប បង្កើន ទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩។

លោកបានសង្កត់ធ្ងន់ថា “ប្រទេសចិនមិនដែលចង់មានសង្គ្រាមត្រជាក់កើតឡើងនោះទេ ពីព្រោះនេះគឺជាជំហានមួយដែលធ្វើឲ្យមានការដើរថយក្រោយវិញតែម្តង។ យើងខ្ញុំនឹងមិនអនុញ្ញាតឱ្យប្រទេសផ្សេងទៀតធ្វើឲ្យរឿងនេះកើតមានឡើងនោះឡើយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេនោះឡើយ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសដទៃទៀតផង” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ