រដ្ឋមន្ត្រីការបរទេសចិន លុបចោលជំនួបទ្វេភាគីជាមួយសមភាគីជប៉ុន ដោយសារតែបញ្ហានៅកោះតៃវ៉ាន់ (ចិន)
(VOVWORLD) - ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបញ្ជាក់ថា ជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីជប៉ុន លោក Yoshimasa Hayashi នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ (AMM-៥៥) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានលុបចោលដោយសារតែសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G៧ ស្តីពីបញ្ហានៅកោះតៃវ៉ាន់ (ចិន)។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។ (រូបថត៖ AFP) |
មុននោះ នាថ្ងៃទី ៣ ខែសីហា រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេស G៧ រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងអាមេរិក បានចេញសេចក្ដីថ្លែងការណ៍រួម ដោយអំពាវនាវឲ្យចិនដោះស្រាយភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ (ចិន) ដោយសន្តិវិធី ហើយបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពគំរាមកំហែងរបស់ចិននាពេលថ្មីៗនេះ ជាពិសេសគឺសមយុទ្ធបាញ់គ្រាប់ពិត និងវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
ពាក់ព័ន្ធសនឹងបញ្ហានេះ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់ G៧ ដោយហៅថា នេះជាសកម្មភាព “ប្រែក្លាយពីខ្មៅទៅជាស ផ្លាស់ប្តូរការពិត ដែលរិះគន់វិធានការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់ចិន ដោយមិនសមហេតុផល”៕