រដ្ឋមន្ត្រីការបរទេសចិនទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង
|
រដ្ឋមន្ត្រីការបរទេសចិនទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង (reuters) |
Vovworld-ក្នុងដំណើទស្សនកិច្ចក្នុងរយៈពេល២ថ្ងៃ (ទី២៦និង២៧ឧសភា)
នៅកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបចរចារជាមួយ
សមភាគីលោក Yun Byung-se ដើម្បីឯកភាពជាមួយភាគីកូរ៉េខាងត្បូងអំពីពេលវេលានិងខ្លឹមសារនៃការសន្ទនាសំរាប់ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់
ប្រធានរដ្ឋចិនលោក Xi Jinping រួមជាមួយនោះ ភាគីទាំងពីរនឹងពិភាគ្សាអំពីបញ្ហានុយគ្លេអ៊ែរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
នេះជាដំណើរទស្សនកិច្ចនៅ Seoul ដំបូងរបស់លោក Wang Yi តាំងពីពេល
ទទួលដំណែងនាដើមឆ្នាំមុន។ ចិននិងកូរ៉េខាងត្បូងសង្ឃឹមថា ដំណើរទស្សនកិច្ច
របស់លោក Wang Yi នឹងបើកផ្លូវឲ្យដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនលោក
Xi Jinping សំដៅជំរុញទំនាក់ទំនងទ្វេភាគីដែលត្រូវថយចុះតាំងពីពេលចិនបង្កើត
ដំបន់ត្រួតពិនិត្យការហោះហើរ (ADIZ) លើសមុទ្រ Hoa Tung ពីខែវិច្ឆិការឆ្នាំ២០១៣
មក៕