រដ្ឋមន្ត្រីការបរទេសជប៉ុននិងរុស្ស៊ីពិភាក្សាអំពីការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េ ខាងជើង


រដ្ឋមន្ត្រីការបរទេសជប៉ុននិងរុស្ស៊ីពិភាក្សាអំពីការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េ ខាងជើង  - ảnh 1
រដ្ឋមន្ត្រីការបរទេសជប៉ុននិងរុស្ស៊ីពិភាក្សាអំពីការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េ ខាងជើង (VNA)

(VOVworld) – នាថ្ងៃទី ១២ កញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
និងសមភាគីជប៉ុន លោក Fumio Kishida បានធ្វើការចរចារតាមទូរស័ព្ទស្តីពីការ
សាកល្បងនុយក្លេអ៊ែរថ្មីបំផុតរបស់កូរ៉េខាងជើង។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក
  Sergei Lavrov  បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការអនុវត្តបណ្ដាសេចក្តី
សម្រេចចិត្តរបស់ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. និងសារៈសំខាន់នៃវិធានការណ៍
 នយោបាយការទូតចំពោះស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ។ នាថ្ងៃដដែល
 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីចិន លោក
Wang Yi ក្នុងនោះ រិះគន់យ៉ាងខ្លាំងក្លាការសាកល្បងនុយក្លេអ៊ែរបរស់ព្យុងយ៉ាង។
ក្នុងពេលនោះ អ្នកនាំពាក្សាក្រសួងការបរទេសចិន លោកស្រី Hua Chunying
បានឲ្យដឹងថា៖ ប៉េកាំងបានដាស់តឿនអាមេរិកគប្បីមានការទទួលខុសត្រូវ
ចំពោះ បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ព្រមទាំង នាំចេញដំណោះស្រាយ
ប្រកបដោយ ប្រសិទ្ធភាព ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ