រដ្ឋមន្ត្រីការបរទេស្តីទីហ្វីលីពីន៖ អាស៊ាននិងចិនទទួលបានការបោះជំហានខាង COC
|
រដ្ឋមន្ត្រីការបរទេស្តីទីហ្វីលីពីន៖ អាស៊ាននិងចិនទទួលបានការបោះជំហានខាង COC (VNA) |
(VOVworld) – នាថ្ងៃទី ៤ មេសារ រដ្ឋមន្ត្រីការបរទេសស្តីទីហ្វីលីពីន លោក Enrique
Manalo បានឲ្យដឹងថា៖ អាស៊ាននិងចិនទទួលបានការបោះជំហានក្នុង ការចរចារ
អំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ លោក Manalo
បានឲ្យដឹងថែមទៀតថា៖ អាស៊ានទទួលបានការរីកចម្រើនល្អក្នុងការ កសាង
ក្របខ័ណ្ឌនៃក្រម COC ជាមួយចិន។ អាស៊ាននិងចិនបានឯកភាពជាមួយគ្នា
អំពីការកំណត់ខ្លឹមសានៃសេចក្តីព្រាងក្រម COC។ តាមគំរោង ម៉ានីលនឹងរៀប
ចំការចរចារជាមួយប៉ែកាំងនាខែឧសភាខាងមុខដើម្បីដោះស្រាយបញ្ហាទាក់
ទិនដល់សមុទ្រខាងកើត។ អ្នកចរចារនៃបណ្ដាប្រទេសអាស៊ាននិងចិនបាន
ដំណើរកិច្ចប្រជុំនៅឥណ្ឌូណេស៊ីនិងកម្ពុជាអស់រយៈពេល ២ ខែកន្លងទៅដើម្បី
ខ្នះខ្នែងទទួលបានគំរោងការណ៍ COC ចុងក្រោយមួយ។ ឯកសារនេះអាចត្រូវ
បានអនុម័តមុនពេលសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាននៅម៉ានីលនាខែ
សីហាខាងមុខ៕