រដ្ឋមន្ត្រីការបរទេស​ថ្មីរបស់​អង់គ្លេស បំពេញទស្សនកិច្ចនៅអ៊ុយក្រែន

(VOVWORLD) - នៅលើទំព័រ Telegram ផ្ទាល់ខ្លួន កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសថ្មីរបស់អង់គ្លេស លោក David Cameron បានអញ្ជើញមកដល់ទីក្រុងគៀវ ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការបរទេសអង់គ្លេស។
រដ្ឋមន្ត្រីការបរទេស​ថ្មីរបស់​អង់គ្លេស បំពេញទស្សនកិច្ចនៅអ៊ុយក្រែន - ảnh 1ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

នៅក្នុងជំនួបនោះ លោក Cameron បានសង្កត់ធ្ងន់លើការគាំទ្ររបស់រដ្ឋាភិបាលអង់គ្លេសចំពោះអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានអះអាងថា ទីក្រុងឡុងដ៍នឹងបន្តគាំទ្រអ៊ុយក្រែនខាងស្មារតី ការទូត ជាពិសេសគឺការគាំទ្រផ្នែកយោធា។ ប្រមុខការទូតអង់គ្លេសបានឲ្យដឹងថា ទីក្រុងឡុងដ៍នឹងសហការជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីធានាការយកចិត្តទុកដាក់ទៅលើអ៊ុយក្រែន។ រីឯខ្លួនវិញ ប្រធានាធិបតីអ៊ុយក្រែន Zelensky បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេសសម្រាប់ចំណាត់ការនេះ ក្នុងបរិបទដែលលោកបានចាត់ទុកថា ជម្លោះនៅមជ្ឈិមបូព៌ាហាក់ដូចជាធ្វើឱ្យពិភពលោកលែងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ