រដ្ឋមន្ត្រីការបរទេសថ្មីរបស់អង់គ្លេសប្រកាសស្វែងរកទំនាក់ទំនងថ្មីជាមួយ EU
|
រដ្ឋមន្ត្រីការបរទេសថ្មីរបស់អង់គ្លេសប្រកាសស្វែងរកទំនាក់ទំនងថ្មីជាមួយ EU (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៤ កក្កដា រដ្ឋមន្ត្រីការបរទេសថ្មីរបស់អង់គ្លេស លោក Boris
Johnson បានប្រកាសលទ្ធផលនៃការបោះប្រជាមតិនាថ្ងៃទី ២៣ មិថុនា កន្លងទៅស្តី
ពីការ ចាកចេញពីសហភាពអឺរ៉ុប (EU) បានសឲ្យឃើញថា៖ ក្រុងឡុងគប្បីស្វែងរកទំ
នាក់ទំនងថ្មី ជាមួយ EU។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោក Boris Johnson
ដែលជាអ្នកគាំទ្រ យុទ្ធនាការ Brexit បានចាត់ទុកថា៖ ការមិនលេងសមាជិករបស់
EU គ្មានន័យថា ប្រទេសនេះ ចាកចេញពីទ្វីបអឺរ៉ុបទេ ដោយសារ នេះគឺជាប្រការ
មិនអាចអនុវត្តបានទោះបីជា ខាងភូមិសាស្ត្រវប្បធម៌និងប្រវត្តិសាស្ត្រក៏ដោយ។
ដោយហេតុនេះ អង់គ្លេសនឹងបង្កើនទំនាក់ទំនងសហប្រតិបត្តិការនិងដៃគូនៅ
កំរិតអន្តររដ្ឋាភិបាលពីនោះឆ្ពោះទៅការលើកកំពស់តួនាទីរបស់ប្រទេសនេះលើពិ
ភពលោកទាំងមូល។ រដ្ឋមន្ត្រីការបរទេស Johnson សង្កត់ធ្ងន់ទៀតថា៖ មជ្ឈដ្ឋាន
មន្ត្រីអង់គ្លេសនឹងខំប្រឹងប្រែងអនុវត្តបំណងប្រាថ្នារបស់ប្រជាពលរដ្ឋក្នុងការបោះ
ប្រជាមតិនា ថ្ងៃទី ២៣ មិថុនា កន្លងទៅ ព្រមទាំង ប្រឆាំងជំទាស់ទស្សនៈដែល
ចាត់ទុកថា៖ ការតែងតាំង លោកធ្វើជាអ្នកប្រមុខស្ថាប័នការទូតអង់គ្លេសគឺជា
ប្រការបង្កជំលោះទាស់ ទែង៕